ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ តើធ្លាប់លឺគេយកសត្វខ្លាមកប្រៀបធៀបក្នុងការចិញ្ចឹមកូនទេ? លោកអ្នកប្រហែលជាស្គាល់សត្វខ្លាហើយ ចុះបើគេយកមកប្រៀបធៀបនឹងការចិញ្ចឹមកូនមានន័យយ៉ាងណាដែរ? ការយកសត្វខ្លាមកប្រៀបធៀបនេះ មិនមែនចង់សំដៅតែលើការដែលឪពុកម្តាយ ចិញ្ចឹមកូនកាចសាហាវវាយដំកូនៗរបស់ខ្លួនប៉ុណ្ណោះនោះទេ មានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើនទាក់ទងនឹងការចិញ្ចឹមបីបាច់កូនកាចដូចខ្លានេះ ឬ ភាសាអង់គ្លេសហៅថា Tiger Parenting ។ ផ្នែកទី១៖ ប្រវត្តិនៃការប្រើប្រាស់ពាក្យ ពាក្យថា "ការចិញ្ចឹមបីបាច់កាចកូនដូចសត្វខ្លា (Tiger parenting)" ត្រូវបានអ្នកនៅលោកខាងលិចទទួលស្គាល់ តាមរយៈសៀវភៅ "Battle Hymn of the Tiger Mother" របស់ Amy Chua សាស្រ្តាចារ្យនៅសាកលវិទ្យាល័យច្បាប់នៅ Yale។ សៀវភៅនោះជាការសរសេររៀបរាប់ពីជីវិតកុមារភាពរបស់គាត់ ដែលលូតលាស់ឡើងក្រោមការគ្រប់គ្រងដ៏តឹងរ៉ឹងពីឪពុកម្តាយជនជាតិរបស់គាត់។ សៀវភៅនេះគ្រាន់តែជា "កំណត់ហេតុចងចាំ (Memoir)" ឆ្ល...
នេះជាការចែករំលែកចំណេះដឹងផ្សេងៗទាក់ទង នឹងផ្នែកចិត្តសាស្រ្ត វិទ្យាសាស្រ្តសង្គម និងចំណេះផ្សេងៗទៀត