ស្វែងយល់ពីយន្តកម្មការការពារខ្លួនទាំង ៧ ពីទ្រឹស្តីចិត្តវិភាគ | Psychology Blog ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ស្វែងយល់ពីយន្តកម្មការការពារខ្លួនទាំង ៧ ពីទ្រឹស្តីចិត្តវិភាគ តើពេលណាដែលមនុស្សយើងប្រែក្លាយខ្លួនឯងជាសត្វកាំប្រម៉ា? សត្វកាំប្រម៉ា មិនងាយឱ្យសត្រូវចូលមកជិតវាបានទេ នៅពេលវាមានអារម្មណ៍ថាត្រូវគំរាមកំហែង វានឹងលើកបន្លារបស់ខ្លួនឡើង ដើម្បីការពារខ្លួនពីគ្រោះថ្នាក់។ នេះហើយជាមូលហេតុដែលសត្រូវរបស់វាគិតជាមុន មុននឹងសម្រេចចិត្តវាយប្រហារវា។ ចុះបើខ្ញុំនិយាយថា មនុស្សយើងមានពេលខ្លះ ក៏ដូចជាសត្វកាំប្រម៉ាដែរ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? ផ្នែកទី១៖ យន្តកម្មការពារ (Defense Mechanisms) នៅពេលប្រឈមមុខនឹងការឈឺចាប់ផ្លូវចិត្ត ការខកចិត្ត ការបដិសេធ ឬការរិះគន់ ពេលខ្លះយើងក៏បង្កើត “បន្លាផ្លូវចិត្ត” ដើម្បីការពារខ្លួនឯង ដូចជាសត្វកាំប្រម៉ាដែរ។ ការប្រើប្រាស់បន្លារបស់មនុស្សដែលប្រើប្រាស់នេះ ត្រូវបានអ្នកចិត្តសាស្រ្...
នេះជាការចែករំលែកចំណេះដឹងផ្សេងៗទាក់ទង នឹងផ្នែកចិត្តសាស្រ្ត វិទ្យាសាស្រ្តសង្គម និងចំណេះផ្សេងៗទៀត