គ្រឹះធ្វើការឱ្យមានប្រសិទ្ធភាពរបស់អ្នកសង្គមកិច្ច គ្រឹះធ្វើការឱ្យមានប្រសិទ្ធភាពរបស់អ្នកសង្គមកិច្ច ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ តើអ្នកដឹងទេថា "គ្រឹះ" ដ៏សំខាន់បំផុតរបស់អ្នកសង្គមកិច្ច ដើម្បីជួយមនុស្សម្នាក់ទទួលបានជោគជ័យ គឺចាប់ផ្តើមពីកន្លែងណាទៅ? នៅក្នុងការងារសង្គមកិច្ច ដំណាក់កាលដំបូងមិនមែនគ្រាន់តែជាការសាកសួរព័ត៌មាននោះទេ ប៉ុន្តែវាគឺជាការរៀបចំ "ផែនទីបង្ហាញផ្លូវ" ដើម្បីផ្លាស់ប្តូរជីវិត។ គោលបំណងចម្បងរបស់យើងគឺ៖ ទី១. រៀបចំផែនការអន្តរាគមន៍ និងយុទ្ធសាស្ត្រដោះស្រាយបញ្ហាឱ្យចំគោលដៅ ។ និងទី២. បំពាក់អាវុធ និងពង្រឹងជំនាញដោះស្រាយបញ្ហា ដល់អតិថិជន ដើម្បីឱ្យពួកគាត់អាចរឹងមាំដោយខ្លួនឯងនាពេលអនាគត។ ផ្នែកទី១៖ ការត្រៀមខ្លួនរបស់អ្នកសង្គមកិច្ច អ្នកសង្គមកិច្ច គួរតែយកចិត្តទុកដាក់ខ្ពស់លើ "ភាពចម្រុះរបស់បុគ្គល" ឬ “Diversity”។ មនុស្សម្នាក់ៗមានប្រវត្តិ ជាតិសាសន៍ អាយុ និងការកំណត់អត្តសញ្ញាណយេនឌ័រខុសៗពីគ្នា។ ដូច្នេះហើយការធ្វើការសម្ភាសន៍ជាមួយអតិថិជន ត្រូវតែ "បត់បែន និងសមស្រប" ទៅតាមបុគ្គលម្នាក់ៗ ដើម្បីបង្កើតប...
នេះជាការចែករំលែកចំណេះដឹងផ្សេងៗទាក់ទង នឹងផ្នែកចិត្តសាស្រ្ត វិទ្យាសាស្រ្តសង្គម និងចំណេះផ្សេងៗទៀត