ឪពុកម្តាយដែលចិញ្ចឹមកូនវិជ្ជមាន៖ គន្លឹះជោគជ័យសម្រាប់អនាគតកូនៗ
ការចិញ្ចឹមបីបាច់កូនវិជ្ជមាន គឺជាជំនាញមួយ ដែលអាចរៀនសូត្របាន។ នៅមុនពេលរៀន លោកអ្នកត្រូវដឹងពីគោលការណ៍ចំបងសម្រាប់ការចិញ្ចឹមបីបាច់កូនវិជ្ជមានជាមុនសិន គឺ ចាប់ផ្តើមធ្វើចេញពីក្តីស្រលាញ់ និងមានការគោរពកូនៗរបស់ខ្លួន។ ខាងក្រោមនេះជាសកម្មភាពងាយៗសម្រាប់លោកអ្នកក្នុងការចាប់ផ្តើម (ចុចដើម្បីអានលម្អិត)៖
ការឆ្លុះបញ្ជាំងផ្ទាល់ខ្លួន
សកម្មភាពទាំងអស់នេះ ប្រហែលជាមិនអាចធ្វើបានទាំងអស់ក្នុងពេលតែមួយនោះទេ តែសូមសាកល្បងធ្វើសកម្មភាពណាមួយ ដែលលោកអ្នកយល់ថាងាយស្រួលជាងគេ។ សូមកុំព្យាយាមបៀបធៀបសកម្មភាពរបស់ខ្លួន ជាមួយនឹងអ្នកដទៃ ព្រោះថាគ្រួសារនីមួយៗ មិនដូចគ្នាទេ។ ការចិញ្ចឹមបីបាច់កូនដោយវិជ្ជមាន មានគោលការណ៍សំខាន់គឺ៖
• មិនមែនជាការគ្រប់គ្រងនោះទេ
• ចាប់ផ្តើមជាមួយនឹងជំហានតូចៗ
សរុបសេចក្តី
សរុបមក ការចិញ្ចឹមកូនដោយវិជ្ជមាន យើងអាចរៀនសូត្របាន ហើយនៅពេលដែលឪពុកម្តាយធ្វើទៅ ដោយក្តីស្រលាញ់ នោះវាហ្នឹងជួយឱ្យកូនៗលូតលាស់បានកាន់តែល្អប្រសើរ។ មិនមានគម្ពីរណាមួយអាចបង្រៀនលោកអ្នក ឱ្យក្លាយជាឪពុកម្តាយល្អឥតខ្ចោះបាននោះទេ សូមព្យាយាមធ្វើឱ្យបានល្អបំផុតសម្រាប់កូនៗលោកអ្នក នោះគេនឹងទទួលដឹងរួចហើយ។
ប្រសិនឱ្យជ្រើសរើសរវាង ហានិភ័យកូនៗទទួលបានពីការចិញ្ចឹមកូនតឹងរ៉ឹង និងឱកាសទទួលបានជោគជ័យពីការចិញ្ចឹមកូនវិជ្ជមាន តើអ្វីជាជ្រើសរើសរបស់លោកអ្នក? បើទោះបីជាកូនធំហើយក៏ដោយ ក៏លោកអ្នកនៅតែអាចជាឪពុកម្តាយដែលស្រលាញ់កូនបានដដែលដែរ សូមចាប់ផ្តើមធ្វើវានៅថ្ងៃនេះ។
រាល់ការចាប់ផ្តើមរបស់លោកអ្នក នឹងបង្កើតឱ្យមានជាការផ្លាស់ប្តូរ ដែលនឹងបង្កើតឱ្យមានការផ្លាស់ប្តូរធំមួយ នៅទីបំផុត។
សូមចងចាំថា៖ លោកអ្នកមិនចាំបាច់ត្រូវការក្លាយជាឪពុកម្តាយដែលល្អឥតខ្ចោះនោះទេ ចាប់ផ្តើមជាមួយជំហានតូចៗជាមុនសិន។
UNICEF East Asia and Pacific. (2025, May 29). Positive parenting vs. strict parenting: What parenting style works best for children — and how to change yours. https://www.unicef.org/eap/stories/positive-parenting-vs-strict-parenting
Comments
Post a Comment