Skip to main content

Followers

ការយល់ខុសពីការប្រឹក្សាផ្លូវចិត្ត

ការយល់ខុសពីការប្រឹក្សាផ្លូវចិត្ត (Misconceptions about Counseling) | ភុល សុភារិទ្ធ

ការយល់ខុសពីការប្រឹក្សាផ្លូវចិត្ត (Misconceptions about Counseling)

ដោយ៖ ភុល​ សុភារិទ្ធ | ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦

នៅពេលលឺពាក្យ “ប្រឹក្សាផ្លូវចិត្ត” តើអ្វីដែលអ្នកនឹកឃើញមុនគេ?

មានមនុស្សជាច្រើនយល់ច្រលំថា ការទៅជួបអ្នកប្រឹក្សាផ្លូវចិត្ត គឺដើម្បីទៅទទួលដំបូន្មានក្នុងការដោះស្រាយបញ្ហា។ មានអ្នកខ្លះយល់ថា ទៅជួបអ្នកប្រឹក្សាយោបល់ គឺសម្រាប់អ្នកដែលមានជំងឺផ្លូវចិត្តប៉ុណ្ណោះ។ ដើម្បីស្រាយនូវចំងល់ខាងលើនេះ តោះមកស្វែងយល់ជាមួយគ្នា តើការប្រឹក្សាយោបល់ជាអ្វី? ហើយមានសារៈប្រយោជន៍អ្វីខ្លះដែរ?

ផ្នែកទី១៖ ការប្រឹក្សាយោបល់ជាអ្វី?

💡 និយមន័យ

“ការប្រឹក្សាផ្លូវចិត្ត ធ្វើការជួយព្យាបាលផ្លូវចិត្តរបស់បុគ្គល ដែលមានលក្ខណៈជំនាញវិជ្ជាជីវៈមួយ ដោយឈរលើទ្រឹស្តីជាក់លាក់ និង មានការគាំទ្រពីការសិក្សាបែបវិទ្យាសាស្រ្ត ជាលក្ខណៈបុគ្គល គ្រួសារ និងក្រុម”
(Mishra, 2026; Czabała, 2016)

ដើម្បីក្លាយជាអ្នកប្រឹក្សាផ្លូវចិត្តម្នាក់ ត្រូវឆ្លងកាត់ ការបណ្តុះបណ្តាលជំនាញយ៉ាងជាក់លាក់ ការគាំទ្រផ្នែកបច្ចេកទេស និងមានការទទួលស្គាល់ជាផ្លូវការ (Sarfaraz, 2019)។

🎯 ចំណុចសំខាន់៖ ការប្រឹក្សាយោបល់ ផ្តោតសំខាន់លើការស្តាប់សកម្ម ប្រើប្រាស់បច្ចេកសម្រាកកាយចិត្ត និងជជែកគាំទ្ររវាងអ្នកប្រឹក្សាយោបល់ និងអតិថិជនស្វែងរកការគាំទ្រផ្លូវចិត្ត។

ផ្នែកទី២៖ តើគេធ្វើអ្វីខ្លះក្នុងអំឡុងពេលប្រឹក្សាផ្លូវចិត្ត?

ជាជាងការផ្តល់យោបល់ជំនាញដល់អ្នកមកស្វែងរកសេវាពីអ្នកប្រឹក្សាផ្លូវចិត្ត “ការស្តាប់” ទៅវិញទេ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងដំណើរការនៃការជួយឱ្យអារម្មណ៍របស់អ្នកមានបញ្ហាល្អប្រសើរឡើងវិញ (Mishra, 2026)។

ការស្តាប់ ជំនាញជាមូលដ្ឋានមួយក្នុងការជួយឱ្យអ្នកមានបញ្ហាអាចបើកចំហអំពីបញ្ហារបស់ខ្លួន សម្រាប់យោបល់របស់អ្នកឯកទេស ឬការអប់រំបែបចិត្តសាស្រ្ត គេអាចប្រើក្នុងករណីចាំបាច់ប៉ុណ្ណោះ។

គោលបំណងសំខាន់

គោលបំណងនៃការប្រឹក្សាយោបល់ គឺជួយឱ្យបុគ្គលម្នាក់ អាចដោះស្រាយបញ្ហាផ្លូវអារម្មណ៍ បញ្ហាអាកប្បកិរិយា ឬបញ្ហាផ្លូវចិត្ត ដែលពួកគេកំពុងប្រឈមមុខ (Sarfaraz, 2019)។

🤝 ទំនាក់ទំនងនៃការព្យាបាល (Therapeutic Alliance)

ការប្រឹក្សាផ្លូវចិត្តមួយមានប្រសិទ្ធភាព អាស្រ័យដោយការកសាងទំនាក់ទំនងនៃការព្យាបាល រវាងអតិថិជន និង អ្នកប្រឹក្សាផ្លូវចិត្ត (Horvath et al., 2011)។ ការកសាងទំនាក់ទំនងនេះផ្អែកទៅលើ៖

🛡️ ទំនុកចិត្ត (Trust)
❤️ ការយល់ចិត្ត (Empathy)
🤐 ការរក្សាការសំងាត់ (Confidentiality)

ដោយសារទំនាក់ទំនងនៃការព្យាបាលនេះហើយ ទើបជួយជម្រុញឱ្យបុគ្គលមកជួបទទួលការប្រឹក្សាផ្លូវចិត្ត៖

  • 🗣️ និយាយចេញបញ្ហាពីខាងក្នុងចិត្ត
  • 🪞 ឆ្លុះបញ្ចាំងដោយស្មោះត្រង់ពីបញ្ហារបស់ខ្លួន
  • 💡 ចាប់ផ្តើមយល់កាន់តែច្បាស់អំពីបញ្ហារបស់ខ្លួន (Mishra, 2026)
🔄 យន្តការនៃការផ្លាស់ប្តូរ៖

ទំនាក់ទំនងនៃការព្យាបាល ត្រូវបានប្រើប្រាស់ជាយន្តការនាំឱ្យមានការផ្លាស់ប្តូរ ធ្វើការផ្តល់នូវកន្លែងមួយដែលសុវត្ថិភាពសម្រាប់អតិថិជនក្នុងការស្វែងយល់ពីអារម្មណ៍ និងបទពិសោធន៍របស់ខ្លួន។ ដោយសារតែយន្តការនេះ វានឹងជួយនាំឱ្យបុគ្គលម្នាក់ទទួលបានការរីកចម្រើន និងបង្កើននូវការគ្រប់គ្រងអារម្មណ៍ខ្លួនឯងកាន់តែប្រសើរជាងមុន (Horvath et al., 2011)។

ផ្នែកទី៣៖ តើទាល់តែមានជំងឺផ្លូវចិត្តទើបត្រូវទៅជួបអ្នកប្រឹក្សាយោបល់?

ចម្លើយខ្លីគឺ មិនមែនទេ!

មានមនុស្សជាច្រើនគេនិយាយថា ទៅជួបអ្នកប្រឹក្សា ដូចបញ្ជាក់ថាខ្លួនឯង “ឆ្កួត” អញ្ចឹងដែរ។ តាមពិតទៅ ការស្វែងរកការប្រឹក្សាផ្លូវចិត្ត មិនមែនទាល់តែអ្នក “មានបញ្ហា” នោះទេ។ ការប្រឹក្សាផ្លូវចិត្តអាចជាជំហានល្អមួយក្នុងការយល់ពីខ្លួនឯងកាន់តែប្រសើរ ក៏ដូចជាធ្វើឱ្យខ្លួនគ្រប់គ្រងអារម្មណ៍របស់ខ្លួន កាន់តែប្រសើរ និងជាការថែទាំសុខុមាលភាពផ្ទាល់ខ្លួនថែមទៀតផង (Mishra, 2026)។

❤️🛡️

“ការស្វែងរក​ជំនួយពីសុខភាពផ្លូវចិត្តរបស់ខ្លួន មិនមែនជាសញ្ញាបង្ហាញពី ‘ភាពទន់ខ្សោយ’ នោះទេ
សកម្មភាពនេះបញ្ជាក់ពីទំនួលខុសត្រូវរបស់លោកអ្នកក្នុងការថែទាំសុខុមាលភាពខ្លួនឯងទៅវិញ។”

ផ្នែកទី៤៖ សារៈប្រយោជន៍នៃការប្រឹក្សាផ្លូវចិត្ត

ការប្រឹក្សាផ្លូវចិត្ត នឹងជួយឱ្យបុគ្គលម្នាក់ដូចជា៖

  • គ្រប់គ្រងអារម្មណ៍៖ បុគ្គលម្នាក់​អាចនឹងមានសមត្ថភាពគ្រប់គ្រង​អារម្មណ៍របស់ខ្លួនកាន់តែមានប្រសិទ្ធភាពជាងមុន (Furchtlehner et al., 2024)
  • ជួយពង្រឹងអន្តរទំនាក់ទំនង៖ តាមរយៈការបង្កើតឱ្យមាន​បរិយាកាសមួយ​ក្នុង​ការ​ស្គាល់ខ្លួនឯងកាន់តែច្រើនជាងមុន ក្លាយទៅជាចំណែកមួយក្នុង ការពង្រីកជំនាញទំនាក់ទំនង (Tursi et al., 2022)
  • បង្កើនសមត្ថភាពធន់នឹងបញ្ហា៖ ជួយឱ្យគាត់បង្កើត​បាន​ជាយន្តកម្ម ក្នុងការ​ដោះស្រាយ​​​បញ្ហាផ្លូវចិត្តរបស់ខ្លួន ដែលមានលក្ខណៈវិជ្ជមាន (Cojocaru & Cojocaru, 2024)
  • ធ្វើការសម្រេចចិត្តបានម៉ត់ចត់៖ តាមរយៈឆ្លុះបញ្ចាំង និងធ្វើការរុករកពីជម្រើសផ្សេងៗ (Cojocaru & Cojocaru, 2024)
  • ទទួលការគាំទ្រអំឡុងពេលជួបវិបត្តិ៖ មានសារៈប្រយោជន៍ណាស់ ជាពិសេសក្នុងអំឡុងពេលមនុស្សម្នាក់កំពុងមានវិបត្តិ ឬមានការផ្លាស់ប្តូរធំៗក្នុងជីវិត (Czabała, 2016)
  • ជួយធ្វើឱ្យលទ្ធផលនៃសិក្សាល្អប្រសើរ៖ ជួយបង្កើន​អត្រា ដែល​និស្សិតនៅ​បន្ត​ការសិក្សា​បន្តទៀត (Wilson, & Tanner-Smith, 2013)
  • ជាការចំណាយប្រកបដោយប្រសិទ្ធភាព៖ ការវិនិយោគ​លើ​ការ​ប្រឹក្សាយោបល់ អាចជួយសន្សំថវិកាសុខភាពបានក្នុងរយៈពេលវែង (Castelnuovo et al., 2016)

ទស្សនាវីដេអូ ដើម្បីស្វែងយល់បន្ថែម

មើលនៅលើ YouTube ផ្ទាល់

ផ្នែកទី៥៖ សរុបសេចក្តី

ការប្រឹក្សាយោបល់ គឺជាការជួយតាមបែបជំនាញវិជ្ជាជីវៈ ដោយធ្វើការសហការរវាងអ្នកប្រឹក្សាយោបល់ និងអតិថិជនដោយប្រើប្រាស់អន្តរាគមន៍តាមបែបវិទ្យាសាស្ត្រ។ បើទោះបីជាបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងខ្លាំងក៏ដោយ ក៏មូលដ្ឋានគ្រឹះនៃប្រឹក្សាផ្លូវចិត្ត គឺនៅតែទំនាក់ទំនងនៃការព្យាបាលដដែល។

🌟

“ជាសរុបមក ការប្រឹក្សាផ្លូវចិត្ត ផ្តល់នូវគុណប្រយោជន៍ជាច្រើន ដើម្បីជម្រុញសុខុមាលភាព គ្រប់គ្រងបញ្ហាក្នុងជីវិតនានា និងពង្រឹងនូវការរីកចម្រើនផ្ទាល់ខ្លួន។”
(Mishra, 2026)

ឯកសារយោង (References)

Castelnuovo, G., Pietrabissa, G., Cattivelli, R., Manzoni, G. M., & Molinari, E. (2016). Not only clinical efficacy in psychological treatments: Clinical psychology must promote cost-benefit, cost-effectiveness, and cost-utility analysis. Frontiers in Psychology, 7, Article 563. https://doi.org/10.3389/fpsyg.2016.00563
Cojocaru, A., & Cojocaru, I. (2024). The necessity of clinical counseling. Vector European, 1, 185–188. https://doi.org/10.52507/2345-1106.2024-1.34
Czabała, J. C. (2016). Psychological counseling versus psychotherapy. Roczniki Psychologiczne, 19(3–4). https://doi.org/10.18290/rpsych.2016.19.3-4en
Değerli, F. İ., & Odacı, H. (2024). Effects of an acceptance and commitment-based psychoeducation program on prospective psychological counselors’ some personal and professional qualifications. Current Psychology, 43(1), 248–260. https://doi.org/10.1007/s12144-022-03786-8
Flückiger, C., Willutzki, U., Grosse Holtforth, M., & Wampold, B. E. (2024). Psychotherapy works – An inclusive and affirming view to a modern mental health treatment. World Psychiatry, 23(2), 165–176. https://doi.org/10.1002/wps.21274
Horvath, A. O., Del Re, A. C., Flückiger, C., & Symonds, D. (2011). Alliance in individual psychotherapy. Psychotherapy, 48(1), 9–16. https://doi.org/10.1037/a0022186
Mishra, N. (2026, January 26). Counselling: A safe space for emotional growth and self-awareness [LinkedIn post]. LinkedIn. https://www.linkedin.com/posts/neha-mishra-2ba378230_counselling-psychology-mentalhealthawareness-share-7421547587666722816-aVt2/
Sarfaraz, S. F. (2019). Introduction to counseling: An emerging concept in clinical social work practice. Journal of Economics and Sustainable Development, 10(12). https://doi.org/10.7176/JESD/10-12-16
Tursi, M. M., Sellers, C. R., & Marquis, A. (2022). Managing threats: A grounded theory of counseling engagement in clients with experiential avoidance. Journal of Counseling & Development, 100(1), 14–26. https://doi.org/10.1002/jcad.12405
Wilson, S. J., & Tanner-Smith, E. E. (2013). Dropout prevention and intervention programs for improving school completion among school-aged children and youth: A systematic review. Journal of the Society for Social Work and Research, 4(4), 357–372. https://doi.org/10.5243/jsswr.2013.22

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...