Skip to main content

Followers

ទំលាប់តូចៗទាំងប្រាំ ជួយពង្រឹងសុខភាព

ទំលាប់តូចៗទាំងប្រាំ ជួយពង្រឹងសុខភាព (ជាពិសេសបេះដូង 💚)

ទំលាប់តូចៗទាំងប្រាំ ជួយពង្រឹងសុខភាព (ជាពិសេសបេះដូង 💚)

តោះ! មកស្វែងយល់ពីសកម្មភាពតូចៗ ៥ប្រភេទ ដែលជួយឱ្យសុខភាពរបស់លោកអ្នកមានភាពល្អប្រសើរវិញម្តង ជាពិសេស សុខភាពបេះដូង របស់លោកអ្នកតែម្តង។

ប្រាកដណាស់ថា មានទំលាប់មួយចំនួនដែលយើងធ្វើទៅ វាបង្កការបំផ្លាញទៅដល់ជីវិតរបស់មនុស្សយើង ដូចជាការបោះបង់ឱកាស ការបំផ្លាញទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ឬការគិតស្មុគស្មាញច្រើនហួសហេតុជាដើម។

ខាងក្រោមនេះគឺជាទំលាប់ល្អៗទាំង ៥ (សូមចុចលើចំណងជើងនីមួយៗដើម្បីអានលម្អិត)៖

🚶

ទំលាប់ទី១៖ ដើរឱ្យបាន១០នាទី

+

ការដើរយឺតៗ ត្រឹមរយៈពេលតែ ១០នាទី ក៏អាចជួយឱ្យប្រព័ន្ធរបត់ឈាមរបស់យើងរត់បានស្រួលល្អ និងបន្ថយនូវភាពតានតឹងផ្លូវចិត្តផងដែរ។

សាកល្បងធ្វើការដើរយឺតមុនពេលអាហារថ្ងៃត្រង់ ឬ បន្ទាប់ពីអាហារពេលល្ងាចហើយ។ ការចាប់ផ្តើម គឺអាចធ្វើពីសកម្មភាពតូចៗបែបនេះទៅបាន ហើយវានឹងធ្វើឱ្យអ្នកកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃជាមិនខាន។

💧

ទំលាប់ទី២៖ បន្ថែមការហូបទឹកមួយកែវ

+

មានពេលខ្លះយើងរវល់ខ្លាំងពេក តើអ្នកមានភ្លេចផឹកទឹក រហូតទាល់តែមាត់ឡើងស្ងួតដែរទេ? អ្នកមិនចាំបាច់ផឹកទឹកឱ្យដូចត្រីក្នុងទឹកនោះទេ លោកអ្នកគ្រាន់តែផឹកទឹកឱ្យបានគ្រប់គ្រាន់ទៅបានហើយ។

ជាការល្អ ប្រសិនបើអាច សូមចាប់ផ្តើមផឹកទឹកបន្ថែម ១ កែវក្នុងមួយថ្ងៃ ពីទំលាប់នៃការផឹកទឹករាល់ថ្ងៃរបស់លោកអ្នក ហើយសូមព្យាយាមបន្តបន្ថែមបន្តិចម្ដងៗ នោះលោកអ្នកនឹងមានទំលាប់ផឹកទឹកបានច្រើនគ្រប់គ្រាន់សម្រាប់រាងកាយហើយ។

😴

ទំលាប់ទី៣៖ គេងបន្ថែម ១ម៉ោង

+

ការសម្រាកឱ្យបានគ្រប់គ្រាន់ គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយអង្គការសុខភាពពិភពលោក បានធ្វើការណែនាំឱ្យមានទំលាប់គេងចន្លោះពី ៧ ទៅ ៩ម៉ោង ក្នុងមួយយប់។

តើអ្នកគេងបានប៉ុន្មានដែរ? ពេលខ្លះការសាកល្បងជំហានតូចៗ អាចជួយឱ្យការគេងរបស់អ្នកបានកាន់តែប្រសើរ។ សូមសាកល្បងគេងលឿនជាងមុន១ម៉ោង បើសិនជាអ្នកគេងមិនទាន់បានគ្រប់គ្រាន់ពីមុនមកនោះទេ។

🍎

ទំលាប់ទី៤៖ ឈប់ញ៉ាំម្ហូបកែច្នៃ

+

មុននឹងដឹងថាត្រូវឈប់ញ៉ាំម្ហូបកែច្នៃ យើងមកដឹងជាមុនសិនថា អាហារកែច្នៃជាអ្វីដែរ? វាជាអាហារ ដែលឆ្លងកាត់ការកែច្នៃចេញពីរោងចក្រ ឬបានបន្ថែមសារធាតុផ្សេងៗ ដូចជាអំបិល ស្ករ ខ្លាញ់ សារធាតុរក្សាទុក ពណ៌ ឬក្លិនសិប្បនិម្មិតជាដើម។

ឧទាហរណ៍៖ នំខូគី, នំខេក, ភេសជ្ជៈផ្អែមៗ, មីកញ្ចប់, ឬសាច់ក្រក។

តើលោកអ្នកញ៉ាំអាហារផ្អែមៗ នៅពេលយប់ញឹកញាប់ទេ? បើអាចសូមចាប់ផ្តើមផ្លាស់ប្តូរពី អាហារកែច្នៃទាំងអស់នោះទៅជា ញ៉ាំផ្លែឈើវិញម្តង

🧘‍♀️

ទំលាប់ទី៥៖ សម្រាកពីភាពតានតឹងចិត្ត (៥នាទី)

+

សាកល្បងរកពេលប៉ុន្មាននាទី ឈប់មើលទូរស័ព្ទ និង កិច្ចការដែលត្រូវធ្វើ ហើយធ្វើលំហាត់សម្រាកកាយចិត្ត ស្តាប់ភ្លេងសម្រួលអារម្មណ៍ ឬ កត់សម្គាល់ពីដង្ហើមចេញចូលរបស់ខ្លួន។

តើមានសកម្មភាពណាមួយ ដែលលោកអ្នកនឹងចាប់ផ្តើមធ្វើមុនគេ ដើម្បីបង្កើតទំលាប់ល្អសម្រាប់សុខភាពរបស់លោកអ្នក?

សូមបញ្ចេញមតិយោបល់ក្នុងប្រអប់ Comment ខាងក្រោម 👇

សរុបសេចក្តី

សរុបមកសកម្មភាពខាងលើនេះ អាចមិនមែនជាសកម្មភាពលំបាកនោះទេ បើយោងតាមអង្គការសុខភាពពិភពលោកសកម្មភាពខាងលើ នឹងជួយពង្រឹកសុខភាពបេះដូងរបស់មនុស្សយើង។ ដូចដែលយើងដឹងហើយថា សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យើង គឺមានទំនាក់ទំនងគ្នា ដែលមិនអាចកាត់ផ្តាច់ពីគ្នាបាននោះទេ។ ការមានសុខភាពរាងកាយរឹងមាំ នឹងជួយឱ្យស្ថានភាពផ្លូវចិត្តរបស់យើងល្អប្រសើរផងដែរ។

"សង្ឃឹមថាលោកអ្នកបន្តថែទាំសុខភាពខ្លួនឯង ទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវសង្គម!"

ទស្សនាវីដេអូបន្ថែម៖

ឯកសារយោង (Reference):
American Heart Association. (2025, January 9). [Photograph]. Facebook. Link to Post

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...