Skip to main content

Followers

អាកប្បកិរិយា ៦ ដែលបំផ្លាញខ្លួនឯង

អាកប្បកិរិយាបំផ្លាញខ្លួនឯង៖
សកម្មភាពធ្វើឱ្យឈឺចាប់ដោយមិនដឹងខ្លួន
ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៦
ពេលនៅតូចម្តាយឪពុករបស់ខ្ញុំតែងតែប្រាប់ខ្ញុំថា “កូនឯងត្រូវខិតខំរៀនណា៎!” ការដែលគាត់ទាំងពីរនិយាយបែបនេះ គឺចង់ឱ្យកូនមានអនាគតល្អនាពេលខាងមុខ។

ទោះអ្នកខិតខំរៀន ខិតខំធ្វើការយ៉ាងណាក៏ដោយ ប៉ុន្តែជីវិតមើលទៅមិនរីកចម្រើន។ បញ្ហាអាចកើតចេញពីទម្លាប់មួយចំនួន ដែលកំពុងបំផ្លាញខ្លួនឯង ដោយលោកអ្នកមិនដឹងខ្លួន។ នៅក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីទម្លាប់ ៦ យ៉ាង ដែលអាចប៉ះពាល់ដល់លោកអ្នក។

▶ ទស្សនាវីដេអូពេញនៅទីនេះ

ផ្នែកទី១៖ អាកប្បកិរិយាបំផ្លាញខ្លួនឯង គឺជាអ្វី?

Jyoti Gupta ជាអ្នកចិត្តសាស្រ្តម្នាក់ បានលើកពីអាកប្បកិរិយា ៦ ប្រភេទ ដែលបំផ្លាញខ្លួនឯង។ សកម្មភាពបំផ្លាញខ្លួនឯង មិនមែនជាការធ្វើឱ្យខ្លួនឯងឈឺចាប់ដោយចេតនានោះទេ ប៉ុន្តែវាជា ទម្លាប់តូច​ៗ ដែលយើងធ្វើរៀងរាល់ថ្ងៃ ហើយបង្កផលប៉ះពាល់អវិជ្ជមានដល់ជីវិតរបស់យើង។

ផ្នែកទី២៖ ប្រភេទអាកប្បកិរិយាបំផ្លាញខ្លួនឯង (ចុចដើម្បីអាន)

សកម្មភាពបំផ្លាញខ្លួនឯងអាចជា៖

១. គេចវេសពីឱកាស

គឺការមិនទទួលយកនូវបញ្ហាប្រឈមថ្មីៗ ការមិនព្រមឡើងតំណែង ឬ ចាប់យកឱកាសរីកចម្រើនផ្សេង។

ឈប់ ឈប់ ឈប់! ថាម៉េច មិនទទួលយកបញ្ហាជាសកម្មភាពបំផ្លាញខ្លួនឯងដែរ?

បាទនៅត្រង់ចំណុចនេះ គឺសំដៅទៅលើ ការដែលមនុស្សយើង មិនហ៊ានក្នុងការសាកល្បង អ្វីដែលថ្មី ឬ មិនហ៊ានទទួលយកភារៈកិច្ចថ្មីៗ បើទោះជាខ្លួនមានសមត្ថភាពក៏ដោយ។

  • សង្ស័យអំពីតម្លៃខ្លួនឯងដូចជា “ខ្ញុំមិនល្អគ្រប់គ្រាន់”
  • ភ័យខ្លាចថាមនុស្សផ្សេងទៀតនឹងមានការរំពឹងទុកពីខ្លួនខ្ពស់
“តើអ្នកធ្លាប់បដិសេធឱកាសណាមួយ ដែលពេលក្រោយមកអ្នកសោកស្តាយទេ?”
២. បំផ្លាញទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន

ដូចជាមានសកម្មភាពរុញច្រានមិនឱ្យអ្នកដទៃនៅជិត, ការមើលឃើញតែកំហុសរបស់អ្នកដទៃជាប់ជានិច្ច, ឬបង្កជម្លោះញឹកញាប់។

ឧទាហរណ៍៖ រឿងផ្ញើសារលើទូរស័ព្ទ

បុគ្គល A: “ហេតុអ្វីឆ្លើយសារយឺតម្ល៉េះ?”

បុគ្គល B: “ខ្ញុំកំពុងរវល់”

👉 បន្ទាប់មកក្លាយជា៖ “យើងហ្នឹងមិនដែលខ្វល់ខ្ញុំទេ” ឬ “យើងតែងតែបែបនេះ មិនដែលឱ្យតម្លៃលើខ្ញុំសោះ”។

៣. និយាយអវិជ្ជមានអំពីខ្លួនឯង

ជាសម្លេងខាងក្នុង និយាយពីរឿងអាក្រក់ៗអំពីខ្លួនឯង ទោះបីគ្មានអ្នកដទៃនិយាយក៏ដោយ។

“ខ្ញុំមិនល្អគ្រប់គ្រាន់” ឬក៏ “ការងារនេះធ្វើទៅដូចជាគ្មានប្រយោជន៍សោះ”

ផលប៉ះពាល់៖

  • បាត់ទំនុកចិត្ត និងមិនហ៊ានសាកល្បង
  • ជឿលើរឿងមិនពិត
  • បង្កើនអារម្មណ៍សោកសៅ និងខ្វល់ខ្វាយ
“តើសម្លេងខាងក្នុងរបស់អ្នក តែងតែនិយាយពីអ្វីច្រើនជាងគេ?”
៤. មិនធ្វើការថែទាំខ្លួនឯង

ដូចជាញ៉ាំអាហារមិនទៀងម៉ោង, គេងមិនបានគ្រប់គ្រាន់, មិនធ្វើលំហាត់ប្រាណ។

ឧទាហរណ៍៖ ញ៉ាំមីកញ្ចប់ជារៀងរាល់ថ្ងៃ ឬផឹកភេសជ្ជៈផ្អែម ដូចជា កូកាជាញឹកញាប់។ ការញ៉ាំខ្លះគ្រាន់តែ ជាការញ៉ាំដើម្បីបំពេញអារម្មណ៍ខ្លួនឯង មិនមែនដើម្បីបំបាត់ការស្រេកឃ្លាននោះទេ។

៥. ផ្តាច់ខ្លួនចេញពីអ្នកដទៃ

មិនចូលរួមការជួបជុំ ជាមួយនឹងអ្នកដទៃ បើទោះជា មនុស្សដែលខ្លួនស្រឡាញ់ និងគាំទ្រខ្លួនក៏ដោយ។

ការផ្តាច់ខ្លួនពីគេឯង ជាវិធីមួយ ដែលយើងព្យាយាម​និយាយ​ប្រាប់ខ្លួនឯងថា “បើខ្ញុំមិនបើកចិត្ត ខ្ញុំនឹងមិនរងការឈឺចាប់​”

៦. ការគិតស្មុគស្មាញច្រើនហួសហេតុ (Overthinking)

ចំណាយពេលជាច្រើនធ្វើការគិតចុះគិតឡើង មិនអាចបញ្ឈប់គំនិតបាន បើទោះបីជារឿងនោះបានចប់បាត់ទៅហើយក៏ដោយ។

មូលហេតុ៖

  • ភ័យខ្លាចធ្វើខុស ឬត្រូវគេបដិសេធ
  • ភ័យខ្លាចបាត់បង់ការគ្រប់គ្រង
  • ធ្លាប់រងការរិះគន់ពីអ្នកដទៃ

ការគិតច្រើននេះ គឺដើម្បីព្យាយាមការពារខ្លួនឯងពីការឈឺចាប់ម្ដងទៀត ដោយ​ការរិះគន់ពីអ្នកដទៃ។

ផ្នែកទី៣៖ សរុបសេចក្តី

ជាសរុបមក មនុស្សយើងអាចធ្វើសកម្មភាពមួយចំនួន ដែលអាចបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួន។ ការទទួលស្គាល់ពីអាកប្បកិរិយាមិនល្អរបស់ខ្លួន ជាជំហានដំបូងក្នុងការផ្លាស់ប្តូររបស់លោកអ្នករួចទៅហើយ​។

សាកល្បងធ្វើការផ្លាស់ប្តូរសកម្មភាពណាមួយ ដែលអាចប៉ះពាល់ដល់លោកអ្នក ហើយសូមចាប់ផ្តើមថែទាំខ្លួនឯង និង ហ៊ានចាប់យកនូវឱកាសថ្មីៗ។

“តើសកម្មភាពណា ដែលលោកអ្នកយល់ថាគួរធ្វើការផ្លាស់ប្តូរ?”
ឯកសារយោង
Gupta, J. (2025). Self-destructive impulses: Understanding the emotional logic [LinkedIn post]. LinkedIn. https://www.linkedin.com/posts/jyoti-gupta-b5ba15172_mentalhealthawareness-selfcompassion-traumainformed-activity-7415360903975714816-OMvG

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...