Skip to main content

Followers

បច្ចេកទេសលំនឹងផ្លូវចិត្ត៖ បច្ចេកទេសផ្តោតលើបច្ចុប្បន្នភាព ៥ ៤ ៣ ២ ១

បច្ចេកទេសលំនឹងផ្លូវចិត្ត ៥-៤-៣-២-១

បច្ចេកទេសលំនឹងផ្លូវចិត្ត៖ ផ្តោតលើបច្ចុប្បន្នភាព ៥-៤-៣-២-១

ស្របពេលដែលប្រទេសជាតិយើងកំពុងរងការវាយប្រហារ និងមានស្ថានភាពលំបាក ខ្ញុំដឹងថាអារម្មណ៍តានតឹង (Stress) និងការថប់បារម្ភ គឺជាអារម្មណ៍ធម្មតាដែលកើតមានសម្រាប់មនុស្សគ្រប់គ្នា។ អត្ថបទនេះនឹងចែករំលែកវិធីសាស្ត្រងាយៗដើម្បីថែទាំសុខភាពផ្លូវចិត្តរបស់អ្នក។

"នៅក្នុងអំឡុងពេលដែលលំបាកបែបនេះ ការថែទាំសុខភាពផ្ទាល់ខ្លួន ទាំងសុខភាពរាងកាយ និង សុខភាពផ្លូវចិត្ត ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ មានរបៀបជាច្រើនក្នុងការថែទាំខ្លួនឯង ដោយក្នុងនោះ ការបរិភោគឱ្យបានទៀងទាត់ សម្រាកឱ្យបានគ្រប់គ្រាន់ គឺជារឿងចាំបាច់ដែលត្រូវធ្វើ ប៉ុន្តែមានពេលខ្លះដោយសារតែស្ថានភាព និងអារម្មណ៍របស់យើងពេលខ្លះនៅតែបន្តខ្វាយខ្វល់។"

អារម្មណ៍ខ្វាយខ្វល់នេះ មានពេលខ្លះធ្វើឱ្យមនុស្សយើងបាយមិននឹក ទឹកមិនស្រេកក៏ថាបាន។ មានវិធីសាស្រ្តមួយ ដែលលោកអ្នកអាចប្រើប្រាស់ដើម្បីជួយឱ្យអារម្មណ៍របស់លោកអ្នកមានស្ថានភាពបានល្អប្រសើរឡើងវិញ លំហាត់នោះហៅថា ”បច្ចេកទេសផ្តោតលើបច្ចុប្បន្នភាព ៥ ៤ ៣ ២ ១”

👆 ចុចដើម្បីទស្សនាវីដេអូណែនាំការអនុវត្ត

ហេតុអ្វីត្រូវប្រើប្រាស់បចេ្ចកទេសនេះ?

បច្ចេកទេសនេះត្រូវបានបង្កើតឡើងដោយ Betty Alice Erickson។ វាជាបច្ចេកទេសលំនឹងផ្លូវចិត្តដែលអាចជួយឱ្យអារម្មណ៍របស់យើងមានភាពនឹងនរឡើងវីញ បន្ទាប់ពីជួបហេតុការណ៍អកុសលផ្សេងៗ។ អត្ថប្រយោជន៍មានដូចជា៖

  • បង្វែរអារម្មណ៍ចេញពីគំនិតដែលពិបាកចិត្ត ហើយត្រលប់មកពេលបច្ចុប្បន្នវិញ។
  • ធ្វើអោយអារម្មណ៍ និងរាងកាយរបស់អ្នកស្ងប់ចុះមកវិញ។
  • រហ័ស និងអាចប្រើប្រាស់បានគ្រប់កាលៈទេសៈ (ពិសេសពេលមានការភ័យស្លន់ស្លោ ឬតានតឹងខ្ពស់)។

គោលការណ៍នៃញាណទាំង ៥

វិធីសាស្ត្រនេះប្រើប្រាស់ញាណទាំង ៥ របស់មនុស្សយើងក្នុងការនាំខ្លួនយើងឱ្យត្រលប់មកនៅបច្ចុប្បន្នវិញ៖

ចក្ខុ (ភ្នែក) មើលឃើញរបស់ ៥ យ៉ាងនៅជុំវិញខ្លួន (ពណ៌, រូបរាង, ទំហំ)។
កាយ (រាងកាយ) ដឹងពីការប៉ះចំនួន ៤ យ៉ាង (សម្លៀកបំពាក់, ជើងប៉ះដី)។
សោត (ត្រចៀក) ស្តាប់ឮសំឡេង ៣ យ៉ាងនៅជុំវិញ។
ឃាន (ច្រមុះ) ដឹងក្លិន ២ យ៉ាងនៅជុំវិញ។
ជីវ្ហា (មាត់) ដឹងរសជាតិ ១ យ៉ាងនៅក្នុងមាត់។

ការអនុវត្តជាក់ស្តែង

សូមសម្រួលឥរិយាបថឱ្យមានភាពងាយស្រួល (អង្គុយ ឬដេក) ហើយដកដង្ហើមចេញចូលមួយៗ យឺតៗ...

👀 ភ្នែក៖ ក្រលេកមើលអ្វីៗនៅជុំវិញ។ រករបស់ដែលអ្នកពេញចិត្ត។ តើវាមានពណ៌អ្វី? ទំហំប៉ុណ្ណា? ... (ដកដង្ហើមវែងៗ)
✋ កាយ៖ កត់សម្គាល់អ្វីដែលប៉ះរាងកាយអ្នក។ សំលៀកបំពាក់? កៅអីដែលអ្នកអង្គុយ? ... (ដកដង្ហើមយឺតៗ)
👂 សោត៖ សម្គាល់សំឡេងជុំវិញខ្លួន។ សំឡេងខ្យល់? សំឡេងឡានម៉ូតូ? ... (ដកដង្ហើមវែងៗ)
👃 ឃាន៖ ចាប់អារម្មណ៍លើខ្យល់ដង្ហើម និងក្លិនជុំវិញខ្លួន។
👅 ជីវ្ហា៖ គ្រលៀសអណ្តាតជុំវិញមាត់ និងចាប់អារម្មណ៍ពីរសជាតិ។

ដកដង្ហើមចេញ... ដកដង្ហើមចូល... មួយៗ...

សរុបសេចក្តី

លោកអ្នកអាចប្រើប្រាស់វិធីសាស្ត្រនេះបានគ្រប់ពេលវេលា និងទីកន្លែង។ មិនចាំបាច់ទាល់តែប្រើគ្រប់ញាណទាំង ៥ នោះទេ លោកអ្នកអាចប្រើតែមួយផ្នែកដូចជា ការមើលជុំវិញខ្លួន ឬការក្តាប់ដៃឱ្យណែន ក៏អាចជួយឱ្យលោកអ្នកត្រលប់មកបច្ចុប្បន្នភាព និងកាត់បន្ថយភាពតានតឹងបានដែរ។

ឯកសារយោង (APA 7th Edition)៖

Micallef, C. (2023, May 29). Managing stress and anxiety: The 54321 mindfulness grounding practice. Now About Meditation. https://www.nowaboutmeditation.com/p/54321-mindfulness-grounding-practice

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...