Skip to main content

Followers

ឥទ្ធិពលសង្គម៖ កត្តាដែលប្ដូរអារម្មណ៍ និងអាកប្បកិរិយារបស់យើង

ឥទ្ធិពលសង្គម៖ កត្តាដែលប្ដូរអារម្មណ៍ និងអាកប្បកិរិយារបស់យើង

ឥទ្ធិពលសង្គម៖ កត្តាដែលប្ដូរអារម្មណ៍ និងអាកប្បកិរិយារបស់យើង

សមត្ថភាព និងឥរិយាបថរបស់យើង ប្រែប្រួលបានដោយសារតែឥទ្ធិពលសង្គម (វត្តមានរបស់អ្នកដទៃ ឬមនុស្សជុំវិញខ្លួន) និងការផ្លាស់ប្តូរទម្លាប់ជាក់លាក់ណាមួយដែលមានលក្ខណៈទៀងទាត់ ឬប្រាកដប្រជា​ ដ្បិតថាខួរក្បាលរបស់យើងម្នាក់ៗអាចសម្របខ្លួន (ជាបន្តបន្ទាប់) ទៅនឹងមនុស្ស និងបរិស្ថានជុំវិញខ្លួនយើង (Bandura, 1989; Duhigg, 2012; Lieberman, 2013)។

តើលោកអ្នកកំពុងនៅក្បែរមនុស្សបែបណាដែរ?

តើលោកអ្នកចាយពេលវេលាក្នុងមួយថ្ងៃៗ (២៤ម៉ោង) ប្រកបដោយប្រសិទ្ធភាពនិងអត្ថន័យ ដែលនាំឱ្យមានការគាំទ្រ និងទទួលស្គាល់ពីអ្នកដទៃ បានញឹកញាប់កម្រិតណាដែរ មុននឹងទទួលបាននូវអារម្មណ៍ពេញចិត្តនឹងជីវិតរបស់ខ្លួនឯង?

"...បុគ្គលដែលនាំឱ្យយើងយល់ថាខ្លួនឯងគ្រាន់បើជាងមុន (ទាំងចំណេះដឹង សមត្ថភាព និងសុខុមាលភាព) វិញទេ ដែលគួរជាបុគ្គលដែលមនុស្សភាគច្រើនប្រាថ្នាចង់នៅក្បែរ។"

ក្នុងន័យនេះ មិនមានន័យថាការនៅក្បែរអ្នកមានទ្រព្យធន អ្នកមានអំណាច ឬអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ សុទ្ធតែជាសកម្មភាព ឬទម្លាប់ដែលជួយឱ្យយើងអាចផ្លាស់ប្ដូរខ្លួនឯងជាវិជ្ជមានបានពិតប្រាកដនោះទេ។ ផ្ទុយទៅវិញ បុគ្គលដែលនាំឱ្យយើងយល់ថាខ្លួនឯងគ្រាន់បើជាងមុន (ទាំងចំណេះដឹង សមត្ថភាព និងសុខុមាលភាព) វិញទេ ដែលគួរជាបុគ្គលដែលមនុស្សភាគច្រើនប្រាថ្នាចង់នៅក្បែរ៕

ឯកសារយោង

  • Bandura, A. (1989). Social cognitive theory. In R. Vasta (Ed.), Annals of child development: Six theories of child development (Vol. 6, pp. 1–60). JAI Press.
  • Duhigg, C. (2012). The power of habit: Why we do what we do in life and business [Summary]. Soundview Executive Book Summaries.
  • Lieberman, M. D. (2013). Social: Why our brains are wired to connect. Crown Publishers.
© 2025 Ret Thearom. រក្សាសិទ្ធិគ្រប់យ៉ាង។

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...