Skip to main content

Followers

សារខ្លីពីអង្គការសុខភាពពិភពលោក៖ សម្រាប់ថែទាំសុខភាពខួរក្បាល

សម្រាកជាផ្នែកមួយនៃការថែទាំសុខភាពខួរក្បាល

សម្រាកជាផ្នែកមួយនៃការថែទាំសុខភាពខួរក្បាល

ដោយ៖ ភុល សុភារិទ្ធ

ថ្ងៃទី០៦ ខែវិច្ឆិការ ឆ្នាំ ២០២៥

ផ្នែកទី១៖ សេចក្តីផ្តើម

អត្ថបទនេះ នឹងចែករំលែកចំណេះដឹងជាមួយនឹងអ្នកទាំងអស់គ្នាទាក់ទង ក្នុងការថែទាំសុខភាព​ខួរក្បាល​របស់​លោកអ្នក។ ដើម្បីរកប្រាក់ចំណូលបានច្រើនមនុស្សយើងត្រូវខិតខំធ្វើការ មិនថាថ្ងៃ មិនថាយប់ មានអ្នកខ្លះ លើកទ្រឹស្តីមួយឡើងថា ដើម្បីមានលុយចាយវាយហ៊ឺហាត្រូវខិតខំធ្វើការដោយមិនមានពេលសម្រាកនោះទេ។

"ថាតើនឹងមានរឿងអ្វីកើតឡើងដែរ ប្រសិន​បើ​ខួរក្បាលរបស់មនុស្សយើងមិនមានពេលសម្រាក"

មុននឹងលោកអ្នក អនុវត្តតាមទស្សនៈខាងលើនេះ សូមអានអត្ថបទនេះជាមុនសិន។

សូមបញ្ជាក់បន្តិច៖ អត្ថបទនេះធ្វើឡើងដោយដកស្រង់ចេញពីសារខ្លីមានក្នុង Facebook របស់អង្គការ WHO ប្រទេសភីលីពីន។ លោកអ្នកអាចចូលមើល តំណភ្ជាប់សម្រាប់អត្ថបទដើម

ផ្នែកទី២៖ ការពិតទាក់ទងនឹងខួរក្បាល

លោកអ្នកត្រូវដឹង ខួរក្បាលរបស់មនុស្សយើងមិនដែលបញ្ឈប់ការធ្វើការងាររបស់ខ្លួននោះទេ បើទោះបីជារាងកាយរបស់យើងនឿយហត់អស់កំលាំងយ៉ាងណាក៏ដោយ។ ប៉ុន្តែការដែលមនុស្សយើងបន្តគិតនេះគិតនោះ ហើយមិនមានទទួលបានការសម្រាកខ្លះ នោះអ័រម៉ូននៃភាពតានតឹងចិត្ត (Stress) នឹងកើនឡើង ដែលដាក់បន្ទុកដល់បេះដូង និងសម្ពាធក្នុងសរសៃឈាមរបស់មនុស្សយើងជាបន្តបន្ទាប់។

ຮູບພາບ Infographic ກ່ຽວກັບສຸຂະພາບສະໝອງ

សូមបញ្ជាក់៖ ការសម្រាកត្រង់ចំណុចនេះមិនមែនមានន័យថា ឱ្យមនុស្សយើងឈប់ធ្វើការងារអ្វីទាំងអស់នោះទេ។ លោកអ្នកគួរតែមានពេលវេលាខ្លះសម្រាប់ខ្លួនឯងខ្លះ ដូចជា៖

  • ធ្វើដំណើរកំសាន្ត (សាកថ្មជីវិត)
  • គេងឱ្យបានគ្រប់គ្រាន់ (ចន្លោះពី៧ម៉ោង ទៅ ៩ម៉ោងច្រើនបំផុត)
  • ហាត់ប្រាណ ឬធ្វើសមាធិ

ដើម្បីកុំឱ្យចិត្តយើងនេះចេះតែខ្វាយខ្វល់ច្រើនពេក ទុកពេលខ្លះសម្រាប់សម្រាក។

ពេលមនុស្សយើងមានភាពតានតឹងផ្លូវចិត្ត (Stress) វានឹងបង្កជាការឈឺចាប់ដល់រាងកាយរបស់យើង។ ហើយការដែលមានភាពតានតឹងចិត្តបន្តរ៉ាំរៃ (Chronic Stress) ជាប់ក្នុងខ្លួន នោះក៏នឹងធ្វើឱ្យបេះដូងលោតញាប់ខុសធម្មតា ហើយបង្កឱ្យសរសៃឈាមឡើងតឹងណែន។ យូរៗទៅ ធ្វើឱ្យសម្ពាធឈាមរបស់លោកអ្នកឡើងខុសធម្មតា ហើយបង្កជាគ្រោះថ្នាក់ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺបេះដូង។

ຮູບພາບ Infographic ກ່ຽວກັບຄວາມສຳຄັນຂອງການນອນ

សូមបញ្ជាក់៖ មនុស្សយើងគ្រប់គ្នាតែងតែមានភាពតានតឹងចិត្ត ដោយជៀសមិនរួច គ្រាន់តែថាកុំបណ្តោយឱ្យភាពតានតឹងចិត្តនោះ នៅជាមួយលោកអ្នកយូរពេក។ សូមរកពេលខ្លះទំលាក់ភាពតានតឹងក្នុងចិត្តរបស់លោកអ្នកចោលខ្លះទៅបើសិនជាអាច។

ចុះបើខួរក្បាលរបស់មនុស្សយើងទទួលរងសម្ពាធវិញ តើនឹងមានរឿងអ្វីកើតឡើង?

ຮູບພາບ Infographic ກ່ຽວກັບຜົນກະທົບຂອງຄວາມຄຽດ

ពេលខួរក្បាលរបស់មនុស្សយើងទទួលរងសម្ពាធធ្ងន់ធ្ងរ វានឹងបង្កឱ្យសម្ពាធឈាមឡើងខ្ពស់ផងដែរ។ សម្ពាធឈាមឡើងខ្ពស់ អាចធ្វើឱ្យសរសៃឈាមតូចក្នុងខួរក្បាលរបស់លោកអ្នកចុះខ្សោយ ហើយនៅពេលសរសៃតូចៗនោះស្ទះ ឬខូចខាត វាបណ្តាលឱ្យផ្នែកខ្លះនៃខួរក្បាលលែងដំណើរការ។​ នេះហើយជាមូលហេតុធ្វើឱ្យមនុស្សយើង កើតមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

សូមចាំថា៖ ខួរក្បាលរបស់យើងទទួលរងសម្ពាធធ្ងន់ធ្ងរ គឺតាមរយៈការគិតពីនេះពីនោះច្រើន និងភាពតានតឹងចិត្តបន្តរ៉ាំរៃជាប់ជាប្រចាំជាមួយនឹងលោកអ្នក ដូចនេះហើយទើបលោកអ្នកគួរតែមានពេលខ្លះសម្រាកផងដែរ។

នៅពេលដែលលោកអ្នកអនុញ្ញាតិឱ្យខួរក្បាលរបស់លោកអ្នកបានសម្រាកខ្លះ នោះខួរក្បាលរបស់លោកអ្នកនឹង ចាប់ដំណើរការជាថ្មីឡើងវិញម្តងទៀត ហើយរាងកាយរបស់លោកអ្នកត្រលប់មកដូចប្រក្រតីវិញ។ ការគេង និងសម្រាកបានគ្រប់គ្រាន់ នឹងជួយកាត់បន្ថយភាពតានតឹង (Stress) របស់លោកអ្នក ហើយធ្វើឱ្យចង្វាក់បេះដូងលោតដូចប្រក្រតី ដែលការពារសុខភាពរាងកាយរបស់លោកអ្នកក្នុងរយៈពេលវែង។

ត្រូវការគំនិតសម្រាកអារម្មណ៍មែនទេ?

ចុចប៊ូតុងខាងក្រោម ដើម្បីទទួលបានគន្លឹះខ្លីៗ សម្រាប់ជួយសម្រាកអារម្មណ៍ បង្កើតដោយ Gemini AI។

ផ្នែកទី៣៖ សរុបសេចក្តី

ជាចុងក្រោយការថែទាំសុខភាពខួរក្បាលរបស់លោកអ្នក ប្រៀបដូចជាលោកអ្នកថែទាំសុខភាពបេះដូងរបស់ខ្លួនផងដែរ ឬអាចនិយាយម្យ៉ាងទៀតបានថា ថែទាំសុខភាពផ្លូវកាយរបស់លោកអ្នក នឹងជួយឱ្យសុខភាពផ្លូវចិត្តបានល្អប្រសើរផងដែរ។ សូមបន្តធ្វើការថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវសង្គមរបស់ខ្លួនឱ្យបានល្អ ទើបយើងមនុស្សយើងទទួលបានសុខុមាលភាពល្អប្រសើរ។

គន្លឹះសំខាន់នៃតុល្យភាព

ថែទាំសុខភាពរបស់ខ្លួន មានន័យថាមនុស្សយើងព្យíesយាមស្វែងតុល្យភាពតាមរយៈមានពេលសម្រាកគ្រប់គ្រាន់ ធ្វើសកម្មភាពខាងរាយកាយផ្សេងៗ និង ទុកពេលវេលាឱ្យរាងកាយរបស់យើងជួសជុលកន្លែងដែលខូចខាតផង។

ຮູບພາບ Infographic ກ່ຽວກັບການດູແລຕົນເອງ

សង្ឃឹមថាអត្ថបទមួយនេះ នឹងក្លាយជាចំណេះដឹងខ្លះៗសម្រាប់លោកអ្នក ហើយចែករំលែកជាមួយនឹងអ្នកដទៃឱ្យពួកគេព្យាយាមស្វែងរកពេលវេលាខ្លះសម្រាកផងដែរ។

© ២០២៥ | រក្សាសិទ្ធិគ្រប់យ៉ាងដោយ ភុល សុភារិទ្ធ

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...