Skip to main content

Followers

ស្លាកស្នាមផ្លូវចិត្តដែលមើលមិនឃើញពីការដាក់ទណ្ឌកម្មលើរាងកាយ

ចំណេះដឹង

ចំណេះដឹង

ស្លាកស្នាមផ្លូវចិត្តដែលមើលមិនឃើញពីការដាក់ទណ្ឌកម្មលើរាងកាយ

"ស្នាមរំពាត់លើខ្នងយូរៗទៅវានឹងរលុបបាត់... ប៉ុន្តែមានស្នាមរបួសមួយប្រភេទដែលភ្នែកមើលមិនឃើញ តែវាចាក់ឫសជ្រៅនៅក្នុងដួងចិត្ត នោះគឺរបួសផ្លូវចិត្ត។"

១. បញ្ហា - The Problem

ក្នុងសង្គមខ្មែរយើង មានសុភាសិតមួយថា «វាយដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង»។ មនុស្សជាច្រើននៅតែជឿថា ការដាក់ទណ្ឌកម្មលើរាងកាយ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការអប់រំកូន។ ប៉ុន្តែតើ «ការប្រដៅ» បែបនេះ វាបន្សល់ទុកនូវផលវិបាកអ្វីខ្លះ?

ការស្រាវជ្រាវទី១៖ របាយការណ៍ UNICEF (២០១៨)

ស្ថិតិគួរឲ្យព្រួយបារម្ភនៅកម្ពុជាបានបង្ហាញថា៖

  • កុមារ ១ នាក់ក្នុងចំណោម ២ នាក់ ធ្លាប់ទទួលរងការវាយដំធ្ងន់ធ្ងរ។
  • កុមារ ១ នាក់ក្នុងចំណោម ៤ នាក់ ធ្លាប់ទទួលរងការធ្វើបាបផ្លូវចិត្ត។
អានបន្ថែម...

ការស្រាវជ្រាវទី២៖ ការយល់ឃើញរបស់មាតា (២០០០-២០០៥)

ការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា បានរកឃើញថា ម្តាយបានគាំទ្រឱ្យមានការដាក់ទណ្ឌកម្មលើរាងកាយកូនៗរបស់ខ្លួន ក្នុងអត្រា៖

  • ក្មេងប្រុសប្រមាណ ៦៩.២%
  • ក្មេងស្រីប្រមាណ ៦៧.២%

ប្រភព៖ Dalal, Parvin, et. al, 2018

និយមន័យ៖ តើអ្វីទៅជារបួសផ្លូវចិត្ត?

"របួសផ្លូវចិត្ត ឬ ការប៉ះទង្គិចផ្លូវចិត្ត គឺជាការប្រតិកម្មនៃអារម្មណ៍របស់មនុស្សយើងឆ្លើយតបទៅនឹងហេតុការណ៍រន្ធត់នានា ដែលគំរាមកំហែងខ្លាំងដល់ជីវិត និង គុណតម្លៃរបស់មនុស្ស។"

- Holton & Snodgrass, 2023

ហេតុការណ៍ទាំងអស់នោះមានដូចជា គ្រោះមហន្តរាយធម្មជាតិ, គ្រោះថ្នាក់ចរាចរណ៍, ការរំលោភបំពាននានា ដោយរួមទាំងការដាក់ទណ្ឌកម្មលើរាងកាយផងដែរ។

២. ផលវិបាក - The Consequences

១. ប៉ះពាល់ការលូតលាស់ខួរក្បាល

ខួរក្បាលរបស់កុមារនឹងបើកដំណើរការផ្នែក "រស់រានមានជីវិត" ដែលបង្កឱ្យប៉ះពាល់ដល់ការចងចាំ, ការផ្ចង់អារម្មណ៍ និងរំខានខ្លាំងដល់អារម្មណ៍ (Theodoratou, et. al, 2023)។

២. បាត់បង់ទំនុកចិត្តលើខ្លួនឯង

ពេលត្រូវគេស្តីបន្ទោស ឬវាយដំ, ពួកគេនឹងចាប់ផ្តើមជឿថាខ្លួនឯងគ្មានតម្លៃ, មិនស័ក្តិសមនឹងការស្រលាញ់ ហើយធ្វើអ្វីក៏ខុសដែរ (Bender, et. al, 2007)។

៣. បង្កើនភាពតានតឹង និងថប់បារម្ភ

ការរស់នៅក្នុងផ្ទះពោរពេញដោយការភ័យខ្លាច ធ្វើឱ្យកុមារស្ថិតក្នុងសភាពប្រុងប្រយ័ត្នជានិច្ច ដែលអាចបង្កជាជំងឺថប់បារម្ភ ឬធ្លាក់ទឹកចិត្ត (Ye, et. al, 2024)។

៤. បញ្ហាផ្នែកអាកប្បកិរិយា

អាចមានទំនោរប្រើប្រាស់ហិង្សាដើម្បីដោះស្រាយបញ្ហា ឬប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងជាមធ្យោបាយដោះស្រាយ (Wilson, et. al, 2024)។

៥. បង្កជាជំងឺរ៉ាំរ៉ៃ

ការដាក់ទណ្ឌកម្មមិនបង្កជំងឺដោយផ្ទាល់ទេ តែភាពតានតឹង និងទម្លាប់មិនល្អ (ដូចជាការសេពគ្រឿងស្រវឹង) អាចនាំឱ្យកើតជំងឺបេះដូង ឬទឹកនោមផ្អែម (Frank, et. al, 2024)។

៦. ពិបាកក្នុងការបង្កើតទំនាក់ទំនង

ពួកគេពិបាកទុកចិត្តអ្នកដទៃ ព្រោះខួរក្បាលត្រូវបានបង្រៀនឱ្យដឹងថា សូម្បីតែមនុស្សដែលស្រលាញ់បំផុតក៏អាចធ្វើឱ្យឈឺចាប់បានដែរ (Liberatore-Maguire, et. al, 2022)។

៧. បន្តវដ្តនៃអំពើហិង្សា

អ្នកដែលធំដឹងក្តីជាមួយការដាក់ទណ្ឌកម្ម មានទំនោរខ្ពស់ក្នុងការប្រើវិធីសាស្ត្រដដែលនេះទៅលើកូនចៅខ្លួន ព្រោះវាជាគំរូដែលពួកគេបានរៀន និងយល់ថាជារឿងធម្មតា។

៣. ដំណោះស្រាយ និងក្តីសង្ឃឹម

ជំហានទី១៖ ទទួលស្គាល់ការពិត

ទទួលស្គាល់ថាអ្វីដែលបានកើតឡើងពិតជាបានបន្សល់ទុកការឈឺចាប់។

ជំហានទី២៖ ស្វែងរកការគាំទ្រ

និយាយពិភាក្សាជាមួយអ្នកជំនាញឯកទេសផ្នែកសុខភាពចិត្ត។

ជំហានទី៣៖ រៀនចិញ្ចឹមកូនបែបវិជ្ជមាន

ផ្តោតលើការអប់រំប្រកបដោយការគោរព និងការយល់ចិត្ត ដោយមិនប្រើអំពើហិង្សា។

៤. សរុបសេចក្តី

យើងទាំងអស់គ្នាអាចរួមចំណែកបញ្ចប់វដ្តនេះបាន តាមរយៈការយល់ដឹង, ការស្វែងរកជំនួយ, និងការជ្រើសរើសយកការប្រៀនប្រដៅប្រកបដោយក្តីស្រលាញ់។ ចូរចាប់ផ្តើមព្យាបាលខ្លួនឯង ហើយសាងអនាគតថ្មីមួយដែលប្រសើរជាងមុន។

ឯកសារយោង

Dalal, K., Parvin Nuri, R., Shinn Lee, M., Kuang Lin, C., Gifford, M., Ussatayeva, G., & Biswas, A. (2018). Attitudes of women in Cambodia towards child physical abuse. F1000Research, 7, 1866.

Holton, M. J., & Snodgrass, J. L. (2023). A theoretical and theological reframing of trauma. Pastoral psychology, 72(3), 337-351.

Theodoratou, M., Kougioumtzis, G. A., Yotsidi, V., Sofologi, M., Katsarou, D., & Megari, K. (2023). Neuropsychological consequences of massive trauma: Implications and clinical interventions. Medicina, 59(12), 2128.

Bender, H. L., Allen, J. P., et. al. (2007). Use of harsh physical discipline and developmental outcomes in adolescence. Development and psychopathology, 19(1), 227-242.

Ye, Y., Chen, B., Zhen, R., Li, Y., Liu, Z., & Zhou, X. (2024). Childhood maltreatment patterns and suicidal ideation: mediating roles of depression, hope, and expressive suppression. European Child & Adolescent Psychiatry, 33(11), 3951-3964.

Wilson, S. E., Garcia, K., Fava, N. M., & Leeman, R. F. (2024). Examining the Relationships Among Adverse Experiences, Impulsivity, and Alcohol Use: A Scoping Review of Recent Literature. Current Addiction Reports, 11(2), 210-228.

Frank, P., Batty, G. D., Pentti, J., Jokela, M., et. al. (2024). Impact of physical and sexual abuse on risk of hospitalisations for physical and mental illnesses: insights from two large prospective cohort studies. The Lancet Regional Health–Europe, 40.

Liberatore-Maguire, E., Devlin, A., Fisher, S., Ramsey, F., et. al. (2022). The unseen epidemic: trauma and loneliness in urban midlife women. Women's Midlife Health, 8(1), 11.

តើអ្នកធ្លាប់ឆ្លងកាត់ទេ?

ការចែករំលែករបស់អ្នក អាចជួយឲ្យអ្នកដទៃមានអារម្មណ៍ថាពួកគេមិនមែនឯកាទេ។

© 2025 | បង្កើតឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត។

Comments

Post a Comment

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...