Skip to main content

Followers

ការរីករាលដាលនៃជំងឺ កូវីដ១៩ និងការប្រើប្រាស់អេក្រង់

    ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលពីជំងឺ COVID-19 សាលារៀនជាច្រើនត្រូវបាន បិទធ្វើ ហើយតម្រូវឱ្យសិស្សានុសិស្ស ធ្វើការសិក្សាពីផ្ទះរបស់ខ្លួនមកវិញ ដើម្បីបញ្ជៀសពីឆ្លងរីករាលដាលនៃជំងឺ។ អ្នកជំនាញ បានសង្កេតឃើញពីការកើនឡើងនៃរយៈពេលប្រើប្រាស់ អេក្រង់របស់កុមារបានកើនឡើងយ៉ាងខ្លាំង នូវគ្រប់ក្រុមអាយុរបស់កុមារទាំងអស់ (Bergmann et al., 2022)។ ការស្ទង់មតិមួយ នៅ Ontario ប្រទេសកាណាដា បានរកឃើញថា ការចំណាយពេលជាមួយអេក្រង់របស់កុមារបានកើនឡើងពី 2ម៉ោង 36នាទី ទៅ 5ម៉ោង 54នាទីក្នុងមួយថ្ងៃបន្ទាប់ពីមានការរីករាលដាលនៃជំងឺរាតត្បាតនេះជាសកលមក (Seguin et al., 2021)។ ជាពិសេសកុមារនៅក្នុងប្រទេសអភិវឌ្ឍ ដូចជាអូស្ត្រាលី ហូឡង់ បារាំង អ៊ីតាលី អាល្លឺម៉ង់ សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក អេស្ប៉ាញ ចក្រភពអង់គ្លេស និងប្រទេសចិន  កុមារអាយុពី 3ឆ្នាំ ទៅ 17 ឆ្នាំ ត្រូវចំណាយពេលច្រើនម៉ោងនៅមុខអេក្រង់ (Panjeti-Madan & Ranganathan, 2023)។ ការរឹតបន្តឹងក្នុងអំឡុងពេលរីករាលដាល នៃជំងឺរាតត្បាត COVID-19 បានជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើសកម្មភាពផ្នែករាងកាយ និងការចំណាយពេលច្រើនម៉ោង នៅមុខអេក្រង់របស់កុមារ (Kovacs et al., 2022)

    ការបង្កើនការប្រើប្រាស់ឧបករណ៍ឌីជីថល និង មិនមានសកម្មភាពក្រៅផ្ទះ ឬមានសកម្មភាពតិចតួចក្នុងអំឡុងពេលនៃការរាតត្បាតជំងឺ បានអាចបង្កជាផលប៉ះពាល់អវិជ្ជមាន រយៈពេលវែងលើសុខភាពរបស់កុមារ ជាពិសេសនាំទៅដល់ការចាប់ផ្តើមមានបញ្ហាភ្នែកម៉្ញូប (Wong et al., 2021)។ មានភស្តុតាងកាន់តែច្រើនឡើង ពីផលប៉ះរបស់ជំងឺរាតត្បាត COVID-19 និងការអប់រំពីចម្ងាយ ទៅលើរយៈពេលនៃការប្រើប្រាស់អេក្រង់របស់កុមារ នៅទូទាំងពិភពលោក (Panjeti-Madan & Ranganathan, 2023)។ ការប្រើប្រាស់អេក្រង់ក្នុងរយៈពេលយូររបស់កុមារ អាចប៉ះពាល់ដល់សុខុមាលភាពផ្លូវកាយ ពុទ្ធិ និង ផ្លូវចិត្តរបស់កុមារ ដែលជាផលរំខានដល់ការអភិវឌ្ឍន៍ (Toombs et al., 2022)

    ជារួមជំងឺរាតត្បាត COVID-19 បាននាំឱ្យមានការផ្លាស់ប្តូរយ៉ាងសំខាន់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់កុមារ ដោយសារតែ គាត់ត្រូវការពឹងផ្អែកលើឧបករណ៍ឌីជីថលសម្រាប់ការអប់រំ ទំនាក់ទំនង និងការកម្សាន្ត (Panjeti-Madan & Ranganathan, 2023)។ ក្នុងអំឡុងពេលដ៏លំបាកនេះ កុមារត្រូវការឧបករណ៍បច្ចេកវិទ្យានេះ ដើម្បីការរៀនពីចម្ងាយ ចំណាយពេលជាមួយអេក្រង់កើនឡើង ការទំនាក់ទំនងតាមបណ្តាញអ៊ីនធើណែត ប្រើប្រាស់មាតិការផ្សេងៗលើអ៊ីនធើណែត ប្រឈមនឹងគ្រោះថ្នាក់តាមបណ្តាយអ៊ីនធើណែត និងបញ្ហាសុខភាពដទៃៗទៀត។ ការប្រើប្រាស់អេក្រង់ក្នុងរយៈពេលយូរ បានកាត់បន្ថយ ការបញ្ចេញសកម្មភាពខាងរាងកាយ ជាការរួមចំណែកបង្កជាបញ្ហាដល់ សុខភាពដូចជា ប្រើប្រាស់ភ្នែកច្រើនជាងមុន និងការឡើងទម្ងន់ ក៏ដូចជាបញ្ហាសុខភាពផ្លូវចិត្ត រួមមានការថប់បារម្ភ និងភាពឯកោជាដើម។ ការប្រើប្រាស់បច្ចេកវិជ្ជាក្នុងអំឡុងពេលជំងឺរាតត្បាត ជាអាវុធមុខពីរ ដែលវាផ្តល់នូវការតភ្ជាប់សំខាន់ៗ និងឱកាសសិក្សា វាក៏បានបង្កជាបញ្ហាប្រឈមសុខភាព និងគ្រោះថ្នាក់តាមអ៊ីនធឺណិតផងដែរ។ ការណែនាំពីអាណាព្យាបាលប្រកបដោយប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យា និងរក្សាតុល្យភាពនៃការប្រើប្រាស់បច្ចេកវិទ្យា មានសារៈសំខាន់ ដើម្បីកាត់បន្ថយពីផលប៉ះពាល់អវិជ្ជមាន។


 

 



 

 

 

 




 

ឯកសារយោង

Bergmann, C., Dimitrova, N., Alaslani, K., Almohammadi, A., Alroqi, H., Aussems, S., Barokova, M., Davies, C., Gonzalez-Gomez, N., Gibson, S. P., Havron, N., Horowitz-Kraus, T., Kanero, J., Kartushina, N., Keller, C., Mayor, J., Mundry, R., Shinskey, J., & Mani, N. (2022). Young children’s screen time during the first COVID-19 lockdown in 12 countries. Scientific Reports, 12(1), 2015. https://doi.org/10.1038/s41598-022-05840-5

Kovacs, V. A., Starc, G., Brandes, M., Kaj, M., Blagus, R., Leskošek, B., Suesse, T., Dinya, E., Guinhouya, B. C., Zito, V., Rocha, P. M., Gonzalez, B. P., Kontsevaya, A., Brzezinski, M., Bidiugan, R., Kiraly, A., Csányi, T., & Okely, A. D. (2022). Physical activity, screen time and the COVID‐19 school closures in Europe – An observational study in 10 countries. European Journal of Sport Science, 22(7), 1094–1103. https://doi.org/10.1080/17461391.2021.1897166

Panjeti-Madan, V. N., & Ranganathan, P. (2023). Impact of screen time on children’s development: cognitive, language, physical, and social and emotional domains. Multimodal Technologies and Interaction, 7(5), 52.

Seguin, D., Kuenzel, E., Morton, J. B., & Duerden, E. G. (2021). School’s out: Parenting stress and screen time use in school-age children during the COVID-19 pandemic. Journal of Affective Disorders Reports, 6, 100217. https://doi.org/10.1016/J.JADR.2021.100217

Toombs, E., Mushquash, C. J., Mah, L., Short, K., Young, N. L., Cheng, C., Zhu, L., Strudwick, G., Birken, C., Hopkins, J., Korczak, D. J., Perkhun, A., & Born, K. B. (2022). Increased Screen Time for Children and Youth During the COVID-19 Pandemic. https://doi.org/10.47326/ocsat.2022.03.59.1.0

Wong, C. W., Tsai, A., Jonas, J. B., Ohno-Matsui, K., Chen, J., Ang, M., & Ting, D. S. W. (2021). Digital Screen Time During the COVID-19 Pandemic: Risk for a Further Myopia Boom? American Journal of Ophthalmology, 223, 333–337. https://doi.org/10.1016/j.ajo.2020.07.034

 

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...