ឪពុកម្តាយដែលចិញ្ចឹមកូនវិជ្ជមាន៖ គន្លឹះជោគជ័យសម្រាប់អនាគតកូនៗ ឪពុកម្តាយដែលចិញ្ចឹមកូនវិជ្ជមាន៖ គន្លឹះជោគជ័យសម្រាប់អនាគតកូនៗ ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី០៥ មេសា ឆ្នាំ២០២៦ ចិញ្ចឹមកូនឱ្យបានល្អមិនជារឿងងាយស្រួលនោះទេ តើត្រូវធ្វើយ៉ាងណាដើម្បីចិញ្ចឹមកូនជោគជ័យ? តើការដែលជោគជ័យមានន័យថាគាត់រកប្រាក់បានច្រើនមែនទេ? តាមរយៈការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត អស់រយៈពេលរាប់សិបឆ្នាំមកនេះ បានបង្ហាញថា ការចិញ្ចឹមកូនបែបវិជ្ជមាន ជាការកត្តាដ៏មានឥទ្ធិពលមួយក្នុងការជួយឱ្យក្មេងៗជោគជ័យនៅថ្ងៃអនាគត។ “តើខ្ញុំអាចចាប់ផ្តើមរៀនចិញ្ចឹមកូនវិជ្ជមានដោយរបៀបណា?” ការចិញ្ចឹមបីបាច់កូនវិជ្ជមាន គឺជាជំនាញមួយ ដែលអាចរៀនសូត្របាន។ នៅមុនពេលរៀន លោកអ្នកត្រូវដឹងពីគោលការណ៍ចំបងសម្រាប់ការចិញ្ចឹមបីបាច់កូនវិជ្ជមានជាមុនសិន គឺ ចាប់ផ្តើមធ្វើចេញពីក្តីស្រលាញ់ និងមានការគោរពកូនៗរបស់ខ្លួន ។ ខាងក្រោមនេះជាសកម្មភាពងាយៗសម្រាប់លោកអ្នកក្នុងការចាប់ផ្តើម (ចុចដើម្បីអានលម្អិត)៖ ...
ការចិញ្ចឹមបីបាច់កូនវិជ្ជមាន ទល់នឹងការចិញ្ចឹមបីបាច់កូនតឹងរ៉ឹង - ធូរចិត្ត ការចិញ្ចឹមបីបាច់កូនវិជ្ជមាន ទល់នឹង ការចិញ្ចឹមបីបាច់កូនតឹងរ៉ឹង ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី២៩ មិនា ឆ្នាំ២០២៦ “មានពេលមួយខ្ញុំធ្លាប់ជជែកគ្នាជាមួយម៉ាក់ខ្ញុំ ដោយខ្ញុំនិយាយប្រាប់គាត់ថា ខ្ញុំនឹងមិនយកការវៃកូនដើម្បីចិញ្ចឹមកូនរបស់ខ្ញុំនោះទេ។ នៅពេលម្តាយរបស់ខ្ញុំបានលឺបែបនេះ គាត់និយាយថា “បើមិនវៃកូនទេ ម៉េចនឹងអាចអប់រំកូនឱ្យល្អបាន?” ប៉ុន្តែសម្រាប់ខ្ញុំ ដែលបានសិក្សាផ្នែកចិត្តសាស្រ្ត ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ បញ្ជាក់ថាចម្លើយនោះមិនត្រូវទាំងស្រុងទេ។” “តើគួរធ្វើយ៉ាងដូចម្តេចដើម្បីអាចចិញ្ចឹមកូនរបស់ខ្លួនបានល្អប្រសើរទៅ?” ផ្នែកទី១៖ គោលដៅធំរបស់អ្នកជាឪពុកម្តាយ ឪពុកម្តាយគ្រប់រូប តែងតែសង្ឃឹមថា កូនៗរបស់ខ្លួននឹងធំឡើង រស់នៅមានសុភមង្គល ពោរពេញទៅដោយទំនុកចិត្តលើខ្លួនឯង និងជោគជ័យក្នុងជីវិត ។ ការចិញ្ចឹមបីបាច់កូនមានលក្ខណៈខុសៗគ្នាពីគ្រួសារមួយទៅគ្រួសារមួយទៀត ប៉ុន្តែរប...