ការចិញ្ចឹមបីបាច់កូនវិជ្ជមាន ទល់នឹងការចិញ្ចឹមបីបាច់កូនតឹងរ៉ឹង - ធូរចិត្ត ការចិញ្ចឹមបីបាច់កូនវិជ្ជមាន ទល់នឹង ការចិញ្ចឹមបីបាច់កូនតឹងរ៉ឹង ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី២៩ មិនា ឆ្នាំ២០២៦ “មានពេលមួយខ្ញុំធ្លាប់ជជែកគ្នាជាមួយម៉ាក់ខ្ញុំ ដោយខ្ញុំនិយាយប្រាប់គាត់ថា ខ្ញុំនឹងមិនយកការវៃកូនដើម្បីចិញ្ចឹមកូនរបស់ខ្ញុំនោះទេ។ នៅពេលម្តាយរបស់ខ្ញុំបានលឺបែបនេះ គាត់និយាយថា “បើមិនវៃកូនទេ ម៉េចនឹងអាចអប់រំកូនឱ្យល្អបាន?” ប៉ុន្តែសម្រាប់ខ្ញុំ ដែលបានសិក្សាផ្នែកចិត្តសាស្រ្ត ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ បញ្ជាក់ថាចម្លើយនោះមិនត្រូវទាំងស្រុងទេ។” “តើគួរធ្វើយ៉ាងដូចម្តេចដើម្បីអាចចិញ្ចឹមកូនរបស់ខ្លួនបានល្អប្រសើរទៅ?” ផ្នែកទី១៖ គោលដៅធំរបស់អ្នកជាឪពុកម្តាយ ឪពុកម្តាយគ្រប់រូប តែងតែសង្ឃឹមថា កូនៗរបស់ខ្លួននឹងធំឡើង រស់នៅមានសុភមង្គល ពោរពេញទៅដោយទំនុកចិត្តលើខ្លួនឯង និងជោគជ័យក្នុងជីវិត ។ ការចិញ្ចឹមបីបាច់កូនមានលក្ខណៈខុសៗគ្នាពីគ្រួសារមួយទៅគ្រួសារមួយទៀត ប៉ុន្តែរប...
នេះជាការចែករំលែកចំណេះដឹងផ្សេងៗទាក់ទង នឹងផ្នែកចិត្តសាស្រ្ត វិទ្យាសាស្រ្តសង្គម និងចំណេះផ្សេងៗទៀត