ទំលាប់តូចៗទាំងប្រាំ ជួយពង្រឹងសុខភាព (ជាពិសេសបេះដូង 💚) ទំលាប់តូចៗទាំងប្រាំ ជួយពង្រឹងសុខភាព (ជាពិសេសបេះដូង 💚) ដោយ៖ ភុល សុភារិទ្ធ • កាលបរិច្ឆេទ៖ 31 January 2026 តោះ! មកស្វែងយល់ពីសកម្មភាពតូចៗ ៥ប្រភេទ ដែលជួយឱ្យសុខភាពរបស់លោកអ្នកមានភាពល្អប្រសើរវិញម្តង ជាពិសេស សុខភាពបេះដូង របស់លោកអ្នកតែម្តង។ ប្រាកដណាស់ថា មានទំលាប់មួយចំនួនដែលយើងធ្វើទៅ វាបង្កការបំផ្លាញទៅដល់ជីវិតរបស់មនុស្សយើង ដូចជាការបោះបង់ឱកាស ការបំផ្លាញទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ឬការគិតស្មុគស្មាញច្រើនហួសហេតុជាដើម។ ខាងក្រោមនេះគឺជាទំលាប់ល្អៗទាំង ៥ (សូមចុចលើចំណងជើងនីមួយៗដើម្បីអានលម្អិត)៖ 🚶 ទំលាប់ទី១៖ ដើរឱ្យបាន១០នាទី + ការដើរយឺតៗ ត្រឹមរយៈពេលតែ ១០នាទី ក៏អាចជួយឱ្យប្រព័ន្ធរបត់ឈាមរបស់យើងរត់បានស្រួលល្អ និងបន្ថយនូវភាពតានតឹងផ្លូវចិត្តផងដែរ។ សាកល្បងធ្វើការដើរយឺតមុនពេលអាហារថ្ងៃត្រង់ ឬ បន្ទាប់ពីអាហារពេលល្ងាចហើយ។ ការចាប់ផ្ត...
នេះជាការចែករំលែកចំណេះដឹងផ្សេងៗទាក់ទង នឹងផ្នែកចិត្តសាស្រ្ត វិទ្យាសាស្រ្តសង្គម និងចំណេះផ្សេងៗទៀត