Erotomania ជាអ្វី? (តើនេះជាជំងឺផ្លូវចិត្តស្រលាញ់គេតែម្នាក់ឯងមែនទេ?) ដោយ៖ ភុល សុភារិទ្ធ ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ ២០២៥ ផ្នែកទី១៖ សេចក្តីផ្តើម សង្ឃឹមថាអត្ថបទនេះ នឹងចែករំលែកចំណេះដឹងទាក់ទងនឹងជំងឺផ្លូវចិត្តមួយប្រភេទ។ ថ្មីៗនេះ មានមនុស្សប្រុសម្នាក់បានអះអាងថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀងល្បីម្នាក់ (លឹម តិចម៉េង) បើទោះជាតារាចម្រៀងនោះ និងមិត្តភក្តិរបស់គាត់បានប្រកាសថា គាត់មិនស្គាល់បុរសម្នាក់នោះយ៉ាងណាក៏ដោយ។ បុរសម្នាក់នោះអាចត្រូវបានអ្នកខ្លះហៅគាត់ថា Stalker ឬ អ្នកលួចដើរតាមតារា។ សម្រាប់ការលួច Crush គេម្នាក់ឯង... ជាពិសេសតារាល្បីៗ ជារឿងធម្មតាទេ! ប៉ុន្តែបើការលួចស្រលាញ់នោះ ឈានដល់ការជឿជាក់យ៉ាងពិតប្រាកដថា តារាម្នាក់ហ្នឹងក៏កំពុងស្រលាញ់អ្នកវិញដែរ ហើយគ្រប់វីដេអូ គ្រប់រូបភាពដែលគេបង្ហោះ គឺជាសារសម្ secretos សម្រាប់តែគាត់ម្នាក់គត់វិញនោះ... តើលោកអ្នកយល់យ៉ាងណាដែរ? នេះមិនមែនជាការលួចស្រលាញ់ធម្មតាទេ តែវាអាចជាសញ្ញានៃអាការៈផ្លូវចិត្តប្រភេទមួយ ដែលគេឲ្យឈ្មោះថា Erotomania ។ ដោយសារតែនេះជាជំងឺ...
នេះជាការចែករំលែកចំណេះដឹងផ្សេងៗទាក់ទង នឹងផ្នែកចិត្តសាស្រ្ត វិទ្យាសាស្រ្តសង្គម និងចំណេះផ្សេងៗទៀត