ស្វែងយល់ពីពហុបញ្ញា (Multiple Intelligences) តើពហុបញ្ញាជាអ្វី? ស្វែងយល់ពីភាពឆ្លាតវៃទាំង ៨ ប្រភេទ ដែលអាចផ្លាស់ប្តូរទស្សនៈរបស់លោកអ្នកចំពោះទេពកោសល្យរបស់មនុស្ស ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ១. ប្រវត្តិសង្ខេប ទ្រឹស្ដីទាក់ទងនឹងពហុភាពឆ្លាតវៃ (Multiple Intelligences) ត្រូវបានបង្កើតដោយអ្នកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ Harvard លោក Howard Gardner ដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រព័ន្ធទំនើបក្នុងរយៈពេលមួយសតវត្សចុងក្រោយនេះ។ គាត់បានសរសេរសៀវភៅដ៏ល្បីល្បាញមួយនៅក្នុងឆ្នាំ 1983 ដែលមានចំណងជើងថា "Frames of Mind: The Theory of Multiple Intelligences" ដែលធ្វើការជំទាស់នូវមូលដ្ឋាននៃការយល់ជាលក្ខណៈប្រពៃណីថាមនុស្សយើងមានភាពវៃឆ្លាត ដោយផ្តោតតែលើការវាស់វែងផ្នែកពុទ្ធិ (ចំណេះដឹង) ប៉ុណ្ណោះ។ ទ្រឹស្តីមួយនេះបានកើតចេញពីការងាររបស់ Gardner ក្នុងគម្រោង Harvard...
នេះជាការចែករំលែកចំណេះដឹងផ្សេងៗទាក់ទង នឹងផ្នែកចិត្តសាស្រ្ត វិទ្យាសាស្រ្តសង្គម និងចំណេះផ្សេងៗទៀត