Skip to main content

Followers

តើពហុបញ្ញាជាអ្វី?

ស្វែងយល់ពីពហុបញ្ញា (Multiple Intelligences)

តើពហុបញ្ញាជាអ្វី?

ស្វែងយល់ពីភាពឆ្លាតវៃទាំង ៨ ប្រភេទ ដែលអាចផ្លាស់ប្តូរទស្សនៈរបស់លោកអ្នកចំពោះទេពកោសល្យរបស់មនុស្ស

ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥

១. ប្រវត្តិសង្ខេប

ទ្រឹស្ដីទាក់ទងនឹងពហុភាពឆ្លាតវៃ (Multiple Intelligences) ត្រូវបានបង្កើតដោយអ្នកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ Harvard លោក Howard Gardner ដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រព័ន្ធទំនើបក្នុងរយៈពេលមួយសតវត្សចុងក្រោយនេះ។ គាត់បានសរសេរសៀវភៅដ៏ល្បីល្បាញមួយនៅក្នុងឆ្នាំ 1983 ដែលមានចំណងជើងថា "Frames of Mind: The Theory of Multiple Intelligences" ដែលធ្វើការជំទាស់នូវមូលដ្ឋាននៃការយល់ជាលក្ខណៈប្រពៃណីថាមនុស្សយើងមានភាពវៃឆ្លាត ដោយផ្តោតតែលើការវាស់វែងផ្នែកពុទ្ធិ (ចំណេះដឹង) ប៉ុណ្ណោះ។ ទ្រឹស្តីមួយនេះបានកើតចេញពីការងាររបស់ Gardner ក្នុងគម្រោង Harvard's Project Zero ដែលជាគំនិតផ្តួចផ្តើមស្រាវជ្រាវ ដោយផ្តោតលើការពុទ្ធិ និងការច្នៃប្រឌិតរបស់មនុស្ស (Elena, & Suzana, 2016)។

Gardner បានលើកឡើងថា ភាពវៃឆ្លាតមិនមែនសង់ឡើងជាលក្ខណៈឯកតានោះទេ ប៉ុន្តែកើតមានឡើងក្នុងទម្រង់ផ្សេងៗគ្នា ដែលប្រើប្រាស់សមត្ថភាពដោយមានលក្ខណៈឯករាជ្យ (Eisner, 2022)។ អ្វីដែលគាត់យល់ឃើញគឺថាភាពវៃឆ្លាតរបស់មនុស្ស គួរតែត្រូវបានបែងចែកទៅជាទម្រង់ផ្សេងៗពីគ្នា ហើយមិនត្រូវបានគ្របដណ្ដប់តែលើសមត្ថភាពណាមួយដាច់ខាតដូចជា IQ នោះទេ។ ទ្រឹស្តីមួយនេះ បានធ្វើការផ្លាស់ប្តូរពីទស្សនៈជាលក្ខណៈប្រពៃណីថា បញ្ញារបស់មនុស្សយើងមានតែផ្នែកសមហេតុសមផល និងការប្រើប្រាស់ភាសាប៉ុណ្ណោះ។ គាត់ ធ្វើការទទួលស្គាល់ថា មានចំណេះដឹង និងទេពកោសល្យជាច្រើនទៀត ដែលជួយឱ្យជីវិតមនុស្ស រស់នៅក្នុងពិភពលោកនេះ។

២. អ្វីទៅជា IQ ឬ បញ្ញា?

អស់ជាច្រើនទសវត្សរ៍មកហើយ ប្រព័ន្ធអប់រំ និងសង្គមយើងបានឲ្យតម្លៃយ៉ាងខ្លាំងទៅលើការដាក់ពិន្ទុលើ IQ ហើយមកពីពាក្យពេញថា “Intelligence Quotient”។ IQ គឺជារង្វាស់មួយរចនាឡើង ដើម្បីវាយតម្លៃសមត្ថភាពពុទ្ធិ ឬ ចំណេះដឹងរបស់មនុស្ស ដោយផ្តោតជាចម្បងលើការវិភាគវែកញែក ការដោះស្រាយបញ្ហា និងការគិតអរូបី (Christie, 2005)។ ការដាក់ពិន្ទុ IQ នេះទទួលបានមកពីការធ្វើតេស្ត ដែលមានស្តង់ដាជាក់លាក់មួយ ដើម្បីវាយតម្លៃភាពឆ្លាតវៃរបស់មនុស្ស។ ការវាយតម្លៃនេះផ្តោតទៅលើ សមត្ថភាពពីរផ្នែកធំៗរបស់មនុស្សយើង គឺភាពវាងវៃផ្នែកភាសា និងភាពវាងវៃខាងផ្នែកការគិតបែបតក្កវិទ្យា (សមហេតុផល) និងគណិតវិទ្យា។ ជាការពិតណាស់ IQ ឬ "ផលធៀបបញ្ញា" គឺពិតជាសំខាន់ ព្រោះថា ក្មេងដែលមាន IQ ខ្ពស់ ច្រើនតែរៀនសូត្របានឆាប់រហ័សនៅក្នុងសាលា ដែលនេះហើយជាអត្ថប្រយោជន៍មួយក្នុងការប្រកួតប្រជែងសមត្ថភាពរបស់ក្មេង។

៣. ស្វែងយល់ពី “ពហុបញ្ញា” ទាំង ៨ ប្រភេទ

ទ្រឹស្តីពហុបញ្ញា (Theory of Multiple Intelligences) បានត្រូវលើកឡើងមកនិយាយ ដោយលោក ហូវ៉ាដ ហ្កាដណ័រ (Howard Gardner) ជាសាស្ត្រាចារ្យផ្នែកចិត្តសាស្រ្តនៅសាកលវិទ្យាល័យហាវើដ ដែលទ្រឹស្តីមួយនេះ បានធ្វើការផ្លាស់ប្តូរការគិតរបស់មនុស្សយើង ដោយភាពឆ្លាតវៃរបស់មនុស្សមិនមែនមានតែមួយបែប (IQ) នោះទេ ប៉ុន្តែលោកបានធ្វើការអះអាងថា មនុស្សយើងម្នាក់ៗ មានបញ្ញាយ៉ាងតិច ៨ ប្រភេទផ្សេងៗពីគ្នា។ មនុស្សម្នាក់ៗអាចមានបញ្ញាណាមួយខ្លាំងជាងបញ្ញាផ្សេងទៀត។ នៅពេលលោកអ្នកយល់ពីចំណុចនេះ នោះវានឹងជួយឱ្យមានការផ្លាស់ប្តូរសំណួរថា "កូនខ្ញុំឆ្លាតប៉ុណ្ណា?" ទៅជាសំណួរមួយថ្មីវិញថា "តើកូនខ្ញុំឆ្លាតផ្នែកខាងអ្វីទៅ?"។ បញ្ញាទាំង ៨ ប្រភេទនេះរួមមាន (Gardner, 2011)៖

គន្លឹះសម្រាប់មាតាបិតា

ស្វែងយល់ និងបណ្ដុះទេពកោសល្យពីកំណើតរបស់កូនៗ

សង្កេតមើលកូន

ចំណាយពេលលេងជាមួយពួកគេ ដើម្បីដឹងថាសកម្មភាពអ្វីដែលពួកគេស្រលាញ់ និងផ្ចង់អារម្មណ៍បានល្អបំផុត។

ផ្តល់ឱកាសឲ្យសាកល្បង

នាំកូនៗឲ្យចូលរួមសកម្មភាពថ្មីៗ ដូចជាតន្ត្រី កីឡា ឬបោះជំរុំ ដើម្បីឲ្យពួកគេស្វែងរកចំណូលចិត្តពិតប្រាកដ។

រៀនសូត្រពីជីវិតប្រចាំថ្ងៃ

បង្វែរសកម្មភាពធម្មតាៗ ដូចជាការទៅផ្សារ ទៅជាមេរៀនដ៏រីករាយ (រាប់លុយ, ជ្រើសរើសបន្លែ)។

៥. សរុបសេចក្តី

ត្រៀមខ្លួនសម្រាប់ពិភពលោកថ្មី

នៅក្នុងពិភពលោក មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ ភាពជោគជ័យមិនត្រូវបានវាស់ដោយគ្រាន់តែទន្ទេញចាំនោះទេ ប៉ុន្តែដោយសារសមត្ថភាពក្នុងការគិតប្រកបដោយភាពច្នៃប្រឌិត ដោះស្រាយបញ្ហា និងធ្វើការជាមួយអ្នកដទៃ។ ភាពខ្លាំងរបស់មនុស្សម្នាក់ៗមានខុសគ្នា ហើយគួរតែមានការដុសខាតនូវអ្វីដែលខ្លួនឯងពូកែជាជាង អ្វីដែលគ្រាន់តែធ្វើតាមអ្នកដទៃ

ឯកសារយោង

Christie, D. (2005). Introduction to IQ testing. Psychiatry, 4(6), 22–25. https://doi.org/10.1383/psyt.4.6.22.66351

Eisner, E. W. (2022). Multiple Intelligences: The Theory in Practice by Howard Gardner Commentary: Putting Multiple Intelligences in Context: Some Questions and Observations. Teachers College Record, 95(4), 555-560. https://doi.org/10.1177/016146819409500410 (Original work published 1994)

Elena, A. L., & Suzana, M. S. (2016). John Dewey’s educational theory and educational implications of Howard Gardner’s multiple intelligences theory. International Journal of Cognitive Research in Science, Engineering and Education, 4(2), 57–66. https://doi.org/10.5937/IJCRSEE1602057A

Gardner, H. (2011). Frames of Mind: The Theory of Multiple Intelligences. Basic Books.

Guez, A., Peyre, H., le Cam, M., Gauvrit, N., & Ramus, F. (2018). Are high-IQ students more at risk of school failure? Intelligence, 71, 32–40. https://doi.org/10.1016/j.intell.2018.09.003

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...