Skip to main content

Posts

Showing posts from January, 2025

Followers

ការរីករាលដាលនៃជំងឺ កូវីដ១៩ និងការប្រើប្រាស់អេក្រង់

     ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលពីជំងឺ COVID- 19 សាលារៀនជាច្រើនត្រូវបាន បិទធ្វើ ហើយតម្រូវឱ្យសិស្សានុសិស្ស ធ្វើការសិក្សាពីផ្ទះរបស់ខ្លួនមកវិញ ដើម្បីបញ្ជៀសពីឆ្លងរីករាលដាលនៃជំងឺ។ អ្នកជំនាញ បានសង្កេតឃើញពីការកើនឡើងនៃរយៈពេលប្រើប្រាស់ អេក្រង់របស់កុមារបានកើនឡើងយ៉ាងខ្លាំង នូវគ្រប់ក្រុមអាយុរបស់កុមារទាំងអស់ ( Bergmann et al., 2022) ។ ការស្ទង់មតិមួយ នៅ Ontario ប្រទេសកាណាដា បានរកឃើញថា ការចំណាយពេលជាមួយអេក្រង់របស់កុមារបានកើនឡើងពី 2ម៉ោង 36 នាទី ទៅ 5ម៉ោង 54 នាទីក្នុងមួយថ្ងៃបន្ទាប់ពីមានការរីករាលដាលនៃជំងឺរាតត្បាតនេះជាសកលមក ( Seguin et al., 2021) ។ ជាពិសេសកុមារនៅក្នុងប្រទេសអភិវឌ្ឍ ដូចជាអូស្ត្រាលី ហូឡង់ បារាំង អ៊ីតាលី អាល្លឺម៉ង់ សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក អេស្ប៉ាញ ចក្រភពអង់គ្លេស និងប្រទេសចិន  កុមារអាយុពី 3ឆ្នាំ ទៅ 17 ឆ្នាំ ត្រូវចំណាយពេលច្រើនម៉ោងនៅមុខអេក្រង់ (Panjeti-Madan & Ranganathan, 2023) ។ ការរឹតបន្តឹងក្នុងអំឡុងពេលរីករាលដាល នៃជំងឺរាតត្បាត COVID- 19 បានជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើសកម្មភាពផ្នែករាងកាយ និងការចំណាយពេលច្រើនម៉ោង នៅមុខអេក្រង់របស់កុមារ ( Kovacs et al., 2022) ។ ...

ការចាប់ផ្តើមធ្វើជាឪពុកម្តាយ

       មនុស្សយើងធ្វើការងារយ៉ាងលំបាក ពេលខ្លះដើម្បីទទួលប្រាក់កម្រៃច្រើន ឬ ទទួលបានឋានៈតួនាទីខ្ពស់។ តែជារឿងមួយយ៉ាងចំលែក​ ដែលមានមនុស្សខ្លះ សុខចិត្តធ្វើការងារមួយដែលលំបាកខ្លាំងមែនទែន ហើយមិនហ៊ានទាំងដាក់ពាក្យលាឈប់ពីការងារនោះទៀតផង។ ការងារមួយនេះ តម្រូវឱ្យអ្នកធ្វើ២៤ម៉ោងក្នុងមួយថ្ងៃ ហើយមួយសប្តាហ៍ធ្វើការងារ៧ថ្ងៃ ដោយគ្មានច្បាប់ឈប់សម្រាក ស្របពេលដែលអ្នកនឹងធ្វើការងារយ៉ាងច្រើនហើយ អ្នកក៏នឹងមិនបានទទួលប្រាក់កម្រៃ ប៉ុន្តែថែមទាំង ត្រូវចំណាយលុយខ្លួនឯងយ៉ាងច្រើនថែមទៀតផង។ ប្រសិនបើមានការងារបែបនេះ តើអ្នកនឹងដាក់ពាក្យធ្វើការមួយនេះដែរឬទេ?      ការសម្រេចចិត្តធ្វើការងារអ្វីមួយ ជាផ្នែកមួយនៃការសម្រេចចិត្តរបស់លោកអ្នក ដូចជាការសម្រេចចិត្តក្នុងការធ្វើជាឪពុកម្តាយរបស់គេផងដែរ។ នៅពេលដែលលោកអ្នក សម្រេចចិត្តថាធ្វើជាឪពុកម្តាយរបស់គេរួចហើយ លោកអ្នកនឹងត្រូវបំពេញការងារនេះ ២៤ម៉ោងក្នុងមួយថ្ងៃ ហើយមួយសប្តាហ៍ធ្វើការងារ៧ថ្ងៃ ដោយគ្មានថ្ងៃឈប់សម្រាក (Brooks, 2013) ។ ស្របពេលដែលលោកអ្នក​ នឹងមិនបានទទួលប្រាក់កម្រៃ ប៉ុន្តែក៏ត្រូវចំណាយលុយខ្លួនឯងយ៉ាងច្រើនថែមទៀតផង។ ព្រោះថាមនុស្សយើង នៅពេលខ្លួននៅជាទារក គឺងាយនឹងរងគ្រោះខ្លាំងណ...

ការធ្វើឯកសារយោង

  ១. សេចក្តីផ្តើម            ក្នុងការធ្វើឯកសារយោង អ្នកសរសេរអត្ថបទត្រូវដឹងថា ជាទូទៅមានគោលការណ៍ពីរធំៗ ដែលជាធាតុសំខាន់ចាំបាច់ត្រូវមាន ក្នុងនោះគឺ៖ -         ការដកស្រង់ឯកសារ (Citation) -         ការធ្វើបញ្ជីឯកសារយោង ( Reference list) ១.១ ការដកស្រង់ឯកសារ            ការដកស្រង់ឯកសារ ឬ ជាភាសាអង់គ្លេស ហៅថា “ Citation ” នេះមានន័យថាឃ្លាដែលអ្នកបានសរសេរក្នុងអត្ថបទរបស់អ្នក គឺជាស្នាដៃ គំនិត ពាក្យសំដី ឬ ព័ត៌មានដែលអ្នកទទួលបានពីអ្នកដទៃ (DkIT, 2016) ។ ជាទូទៅពេលអ្នកធ្វើការដកស្រង់ឯកសារ ដោយការយកឃ្លា ឬ សម្តីរបស់អ្នកដទៃដាក់ក្នុងអត្ថបទរបស់អ្នក អ្នកមិនចាំបាច់ក្នុងការដាក់ព័ត៌មានលម្អិតក្នុងអត្ថបទដែលអ្នកសរសេរនោះទេ។ អ្នកគ្រាន់តែដាក់ព័ត៌មានចាំបាច់មួយចំនួនដូចត្រកូលរបស់អ្នកនិពន្ធ និង ឆ្នាំបោះពុម្ភផ្សាយក្នុងវងក្រចកជាការស្រេច។ វានឹងជួយឱ្យអ្នកអាន អាចទៅរកព័ត៌មានលម្អិតក្នុងបញ្ជីឯកសារយោងពេលក្រោយ បើសិនជាអ្នកអានចង់ដឹងបន្ថែមទៀត។ ការដកស្រង់ឯកសារនេ...

ការប្រើប្រាស់បច្ចេកវិទ្យារបស់កុមារ

ជាធម្មតាកុមារចូលប្រើប្រាស់ ទូរទស្សន៍ ស្មាតហ្វូន និងថេប្លេតនៅផ្ទះដើម្បីចូលប្រើបណ្តាញសង្គមដូចជា Facebook TikTok និង Instagram ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ។ ក្រៅពីប្រើប្រាស់បណ្តាញសង្គម កុមារប្រហែលជាអាចរៀនជំនាញថ្មីៗ ក្នុងកម្មវិធីអប់រំ ដូចជាវីដេអូអប់រំ និងកម្មវិធីរៀនពីផ្ទះ ( Auxier et al., 2020) ។  ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ពេញនិយមយ៉ាងខ្លាំងក្នុងចំណោមយុវវ័យ ជាពិសេសក្នុងចំណោមក្មេងជំទង់។ ការប្រើប្រាស់វីដេអូហ្គេម ក៏មានប្រជាប្រិយភាពក្នុងចំណោមកុមារផងដែរ សម្រាប់ធ្វើជាការកម្សាន្តពីផ្ទះរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយការប្រើប្រាស់ឧបករណ៍ឌីជីថលច្រើនហួសប្រមាណ អាចនាំឱ្យកើតមានបញ្ហាជាផ្សេងៗជាច្រើនដូចជា ចង្អោរ វិលមុខ និងវង្វេងវង្វាន់ ដូចគ្នាទៅនឹងការពុលឡានផងដែរ ដែលបណ្តាលមកពីការសម្លឹងមើលអេក្រង់ ច្រើនពេក ( Ramaseri Chandra et al., 2022) ។ ការសិក្សារជាមួយនឹងកុមារចំនួន 7450 នាក់ ដែលប្រមូលបានពីឪពុកម្តាយនៅពេលដែលកុមារមានអាយុ 9 ខែ និង 24 ខែ បានរកឃើញថាជាមធ្យមកុមារអាយុពីរឆ្នាំ ត្រូវបានប៉ះពាល់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ រយៈពេលប្រមាណជា 2 ម៉ោង 18 នាទីក្នុងមួយថ្ងៃ ( Radesky et al., 2014) ។ ដូចគ្នានឹង...