ជាធម្មតាកុមារចូលប្រើប្រាស់
ទូរទស្សន៍ ស្មាតហ្វូន និងថេប្លេតនៅផ្ទះដើម្បីចូលប្រើបណ្តាញសង្គមដូចជា Facebook
TikTok និង Instagram ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ។
ក្រៅពីប្រើប្រាស់បណ្តាញសង្គម កុមារប្រហែលជាអាចរៀនជំនាញថ្មីៗ ក្នុងកម្មវិធីអប់រំ ដូចជាវីដេអូអប់រំ
និងកម្មវិធីរៀនពីផ្ទះ
ការសិក្សារជាមួយនឹងកុមារចំនួន 7450នាក់ ដែលប្រមូលបានពីឪពុកម្តាយនៅពេលដែលកុមារមានអាយុ
9ខែ និង 24ខែ បានរកឃើញថាជាមធ្យមកុមារអាយុពីរឆ្នាំ
ត្រូវបានប៉ះពាល់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ រយៈពេលប្រមាណជា 2ម៉ោង 18នាទីក្នុងមួយថ្ងៃ
ការស្រាវជ្រាវមួយផ្សេងទៀត ដែលប្រមូលទិន្នន័យរវាងឆ្នាំ 1997 និង ឆ្នាំ 2014 បានបង្ហាញពីនិន្នាការនៃការកើនឡើង នៃការប្រើប្រាស់អេក្រង់ចំពោះកុមារតូចៗ
មានការស្រាវជ្រាវមួយទៀត ពីឥរិយាបថនៃការប្រើប្រាស់បច្ចេកវិទ្យា និងអេក្រង់របស់អាណាព្យាបាលជាមួយនឹងកុមារតូចអាយុក្រោម ៣៦ខែ (Levine et al., 2019)។ ការសិក្សានេះ គឺពិនិត្យលើការប្រើប្រាស់បច្ចេកវិទ្យា និងអេក្រង់ ដែលរួមមាន iPad ឬ tablet, ទូរស័ព្ទឆ្លាតវៃ, TV, MP3, iPod, កុំព្យូទ័រយួរដៃ។ មានអ្នកចូលរួមក្នុងការស្រាវជ្រាវចំនួន 326 នាក់ (កុមារាចំនួន190 នាក់) និងឪពុកម្តាយ (ភាគច្រើនជាម្តាយ) ដែលជាអ្នករស់នៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ 2014 ដល់ឆ្នាំ 2015។ ការស្ទង់មតិនេះរកឃើញថា អាណាព្យាបាល បានណែនាំឧបករណ៍ឌីជីថលប្រមាណជា 40.7% ដល់ទារកចាប់តាំងពីអាយុក្រោម 12ខែមកម្ល៉េះ។ កុមារភាគច្រើនប្រើទូរស័ព្ទឆ្លាតវៃ និងថេប្លេត ស្របពេលដែលទារកខ្លះទៀតប្រើប្រាស់កុំព្យូទ័រយួរដៃ iPods វីដេអូហ្គេម និងឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយដទៃផ្សេងទៀត។ កុមារតូច ប្រមាណជាពាក់កណ្តាល (51%) បានប្រើបច្ចេកវិទ្យាទាំងនេះ ដើម្បីមើលវីដេអូ និងភាពយន្ត ហើយកុមារប្រមាណជា 30% សម្រាប់ទំនាក់ទំនងគ្នាតាមវីដេអូ (Skype)។ មានកុមារតូចតិចជាង 25% ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងគោលបំណងអប់រំ ដូចជាការអានសៀវភៅជាដើម។ នេះបង្ហាញថាកុមារតូច ឬអាណាព្យាបាល ជាជាងប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់ក្នុងគោលបំណងអប់រំ ភាគច្រើនការប្រាស់ឧបករណ៍នេះ គឺសម្រាប់ជាការកំសាន្តផ្សេងៗទៅវិញទេ។ លើសពីនេះទៀតនោះ គេក៏បានរកឃើញដែរថាឪពុកម្តាយ ដែលមានកម្រិតវប្បធម៌ខ្ពស់ មានទំនោរក្នុងការចូលរួមជាមួយកូនៗរបស់ខ្លួន ក្នុងពេលប្រើបច្ចេកវិទ្យាទំនើប។ ផ្ទុយទៅវិញអាណាព្យាបាល ដែលមានកម្រិតវប្បធម៌ទាប ឬ គ្មានសោះ ត្រូវបានគេសង្កេតឃើញថា ច្រើនតែមានទំនោរអនុញ្ញាតិឱ្យកុមារតូច ប្រើប្រាស់ឧបករណ៍ឌីជីថលដោយខ្លួនឯងមិនមានការចូលរួមពីឪពុកម្តាយនោះទេ។ ការសិក្សាស្រាវជ្រាវមួយនេះ បានធ្វើការសរុបសេចក្តីថា ការកំណត់ពេលវេលាក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល គឺកុមារតូចទៅវិញទេជាអ្នកកំណត់ មិនមែនជាអាណាព្យាបាលរបស់ខ្លួននោះទេ។ អ្វីដែលគួរឱ្យបារម្ភថែមទៀតនោះ គឺមានឪពុកម្តាយខ្លះជម្រុញឱ្យកូនៗរបស់ខ្លួនប្រើឧបករណ៍ឌីជីថលនេះ ដើម្បីជួយបញ្ឈប់នូវអាកប្បកិរិយាលំបាកៗរបស់កូនៗ (យំ, កិចកុក…) ក៏ដូចជាប្រើប្រាស់ឧបករណ៍នេះសម្រាប់ជួយរំងាប់អារម្មណ៍មិនល្អផ្សេងៗរបស់កុមារផងដែរ។ ការប្រើឧបករណ៍ឌីជីថល ពិតជាជួយរំងាប់អារម្មណ៍របស់កុមារក្នុងរយៈពេលខ្លីប្រាកដមែន ប៉ុន្តែវានឹងប៉ះពាល់ដល់កុមារនៅពេលក្រោយៗទៀតក្នុងជីវិតរបស់គាត់។
ដោយ៖ ភុល សុភារិទ្ធ
ចំណាំរាល់រូបថតក្នុងនេះ គឺប្រើប្រាស់ AI ក្នុងការបង្កើតរូបភាពប៉ុណ្ណោះ
ឯកសារយោង
Auxier,
B., Anderson, M., Perrin, A., & Turner, E. (2020). Children’s engagement
with digital devices, screen time. Pew Research Center.
Chen,
W., & Adler, J. L. (2019). Assessment of screen exposure in young
children, 1997 to 2014. JAMA Pediatrics, 173(4), 391–393.
Goode,
J. A., Fomby, P., Mollborn, S., & Limburg, A. (2020). Children’s
technology time in two US cohorts. Child Indicators Research, 13(3),
1107–1132.
Howarth,
J. (2024, June 24). Alarming Average Screen Time Statistics (2024).
Https://Explodingtopics.Com/Blog/Screen-Time-Stats.
Levine,
L. E., Waite, B. M., Bowman, L. L., & Kachinsky, K. (2019). Mobile media
use by infants and toddlers. Computers in Human Behavior, 94,
92–99. https://doi.org/https://doi.org/10.1016/j.chb.2018.12.045
Radesky,
J. S., Silverstein, M., Zuckerman, B., & Christakis, D. A. (2014). Infant
Self-Regulation and Early Childhood Media Exposure. Pediatrics, 133(5),
e1172–e1178. https://doi.org/10.1542/peds.2013-2367
Ramaseri
Chandra, A. N., El Jamiy, F., & Reza, H. (2022). A systematic survey on
cybersickness in virtual environments. Computers, 11(4), 51.
Rideout,
V., & Robb, M. B. (2020). The Common Sense Census: Media Use by Kids
Age Zero to Eight. Common Sense Media.

Comments
Post a Comment