១. សេចក្តីផ្តើម
ដើម្បីសរសេរអត្ថបទណាមួយប្រកបលក្ខណៈក្រមសីលធម៌វិជ្ជាជីវៈ
វាមិនមែនជាការងាយស្រួលនោះទេ។
វាចាំបាច់តម្រូវឱ្យអ្នកសរសេរត្រូវគិតគូរពីបញ្ហាជាច្រើន ដូចជាគិតថា
តើប្រភពឯកសារដែលអ្នកអាន បានមកពីណា ត្រូវសរសេរឯកសារយោងដោយរបៀបណា ក៏ដូចជាតើអ្នកមានលួចចំលងឯកសាររបស់អ្នកដទៃដែរឬទេជាដើម។
មានរបៀបសរសេរឯកសារយោងរាប់សិបប្រភេទខុសគ្នា ដែលតម្រូវឱ្យអ្នកធ្វើតាម ហើយរបៀបនីមួយៗមានលក្ខណៈខុសគ្នាពីរបៀបក្នុងការសរសេរផងដែរ។
ដូចនេះដើម្បីសរសេរអត្ថបទមួយមានលក្ខណៈវិជ្ជាជីវៈ អ្នកត្រូវដឹងជាមុនថា ស្ថាប័នដែលអ្នកប្រគល់អត្ថបទឱ្យ
ឬ កិច្ចការសាលាដែលគ្រូរបស់អ្នកដាក់ឱ្យ ដោយពួកគាត់តម្រូវឱ្យអ្នកសរសេរឯកសារយោងតាមរបៀបណាមួយ។
ប្រសិនបើអ្នកមិនទាន់ដឹងពី របៀបណាមួយក្នុងការធ្វើឯកសារយោង អ្នកគួរគប្បីកត់ត្រានូវព័ត៌មានលម្អិតពីប្រភពឯកសារដែលអ្នកបានអាន។
ការដែលធ្វើបែបនេះ វានឹងងាយស្រួលសម្រាប់អ្នកក្នុងការរៀបចំឯកសារយោងនូវពេលក្រោយមកទៀត
ក៏ដូចជាអ្នកអាចស្វែងរកឯកសារនោះមកវិញបាននូវពេលក្រោយក្នុងករណីចាំបាច់។
ប្រាកដណាថា
មានពេលខ្លះស្ថាប័នទាំងនោះ មិនបានតម្រូវឱ្យអ្នកសរសេរតាមរបៀបណាមួយជាក់លាក់នោះទេ។
ប្រសិនក្នុងករណីបែបនេះ អ្នកអាចជ្រើសរើសរបៀបសរសេរណាមួយ ដែលខ្លួនពេញចិត្ត និង
យល់ថាងាយស្រួលក្នុងការប្រើប្រាស់ជាប្រចាំ។ បើយោងតាមការណែនាំរបស់ Imperial
College (2012) យល់ថាការប្រើប្រាស់ឯកសារយោងតាមបែប
Harvard វាមានភាពងាយស្រួលក្នុងការសរសេរ ក៏ដូចជារៀនផងដែរ។
នៅពេលអ្នកមានមូលដ្ឋានគ្រឹះ ក្នុងការសរសេរឯកសារយោងតាមរបៀបណាមួយ ជាក់លាក់ហើយ
អ្នកនឹងកាន់តែមានភាពងាយស្រួលបន្ថែមទៀត ក្នុងការស្វែងយល់ពីរបៀបសរសេរផ្សេងៗទៀត ដោយសារតែការសរសេរឯកសារយោងមានគោលការណ៍គ្រឹះ
ប្រហាក់ប្រហែលគ្នានោះទេ។ លក្ខណៈខុសគ្នារវាងរបៀបមួយទៅរបៀបមួយផ្សេងទៀត
គឺគ្រាន់តែមានការខុសគ្នាក្នុងរបៀបសរសេរឈ្មោះអ្នកនិពន្ធ
ប្រើប្រាស់សញ្ញាសម្គាល់តែប៉ុណ្ណោះ។ដោយ៖ ភុល សុភារិទ្ធ
Comments
Post a Comment