Skip to main content

Posts

Showing posts from February, 2026

Followers

គន្លឹះក្នុងការជួយកូនៗវ័យជំទង់ឱ្យលូតលាស់បានល្អប្រសើរ ពីអង្គការ Unicef

គន្លឹះក្នុងការជួយកូនៗវ័យជំទង់ឱ្យលូតលាស់បានល្អប្រសើរ | UNICEF Tips គន្លឹះក្នុងការជួយកូនៗវ័យជំទង់ឱ្យលូតលាស់បានល្អប្រសើរ ប្រភព៖ អង្គការ UNICEF | កាលបរិច្ឆេទ៖ ១៨ កុម្ភៈ ២០២៦ កែសម្រួលដោយ៖ ភុល សុភារិទ្ធ ដើម្បីជួយឱ្យកុមារទទួលបានការលូតលាស់ល្អប្រសើរ ការកសាងទំនាក់ទំនងជាមួយពួកគាត់ ជាមូលដ្ឋានគ្រឹះ​មួយយ៉ាងសំខាន់។ ការស្រលាញ់ទៅលើនរណាម្នាក់ មានន័យថាយើងចាប់អារម្មណ៍​នូវអារម្មណ៍របស់ម្នាក់នោះ ក៏ដូចជាអ្វីដែលពួកគេកំពុងគិតផងដែរ។ តើលោកអ្នកស្របលើការនិយាយបែបនេះដែរឬទេ? 🤔 តោះថ្ងៃនេះ យើងនឹងមកស្វែងយល់ពីគន្លឹះខ្លះៗ ដែលបានណែនាំពីអង្គការ Unicef សម្រាប់ជួយឱ្យឪពុកម្តាយ​ក្នុងការចិញ្ចឹមបីបាច់កូន។ បើសិនជាចង់ដឹងថាគន្លឹះទាំងអស់នោះមានអ្វីខ្លះ សូមពិនិត្យមើលអត្ថបទនេះជាមួយគ្នា! ផ្នែកទី១៖ សេចក្តីផ្តើម និងការស្តាប់សកម្ម ការ​បង្ហាញ​ថា​លោកអ្នក​ជា​ឪពុក​ម្តាយម្នាក់ដែលស្រលាញ់ និងគោរពឱ្យតម្លៃកូនៗរបស់ខ្លួន គឺការ​ដែល​បាន​បង្ហាញ​ថា ខ្លួនមានទំនាក់ទំនងល្អជាមួយកូនៗ​មាន...

ការយល់ខុសពីការប្រឹក្សាផ្លូវចិត្ត

ការយល់ខុសពីការប្រឹក្សាផ្លូវចិត្ត (Misconceptions about Counseling) | ភុល សុភារិទ្ធ ការយល់ខុសពីការប្រឹក្សាផ្លូវចិត្ត (Misconceptions about Counseling) ដោយ៖ ភុល​ សុភារិទ្ធ | ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលលឺពាក្យ “ប្រឹក្សាផ្លូវចិត្ត” តើអ្វីដែលអ្នកនឹកឃើញមុនគេ? មានមនុស្សជាច្រើនយល់ច្រលំថា ការទៅជួបអ្នកប្រឹក្សាផ្លូវចិត្ត គឺដើម្បីទៅទទួលដំបូន្មានក្នុងការដោះស្រាយបញ្ហា។ មានអ្នកខ្លះយល់ថា ទៅជួបអ្នកប្រឹក្សាយោបល់ គឺសម្រាប់អ្នកដែលមានជំងឺផ្លូវចិត្តប៉ុណ្ណោះ។ ដើម្បីស្រាយនូវចំងល់ខាងលើនេះ តោះមកស្វែងយល់ជាមួយគ្នា តើការប្រឹក្សាយោបល់ជាអ្វី? ហើយមានសារៈប្រយោជន៍អ្វីខ្លះដែរ? ផ្នែកទី១៖ ការប្រឹក្សាយោបល់ជាអ្វី? 💡 និយមន័យ “ការប្រឹក្សាផ្លូវចិត្ត ធ្វើការជួយព្យាបាលផ្លូវចិត្តរបស់បុគ្គល ដែលមានលក្ខណៈជំនាញវិជ្ជាជីវៈមួយ ដោយឈរលើទ្រឹស្តីជាក់លាក់ និង មានការគាំទ្រពីការសិក្សាបែបវិទ្យាសាស្រ្ត ជាលក្ខណៈបុគ្គល គ្រួសារ និងក្រុម” (Mishra, 2026; Czabała, 2016) ...