Skip to main content

Posts

Showing posts from March, 2023

Followers

តើអ្វីជាឯកសារយោង?

  ឯកសារយោង           តើអ្វីទៅជាឯកសារយោង? ហេតុអ្វីបានជាចាំបាច់ត្រូវធ្វើឯកសារយោង? ឯកសារយោង ជាវិធីសាស្រ្តមួយជាក់លាក់ក្នុងការបង្ហាញដល់អ្នកដែលបានអានថា អ្នកបានធ្វើការងារដ៏ត្រឹមត្រូវមួយ ក្នុងការដកស្រង់នូវគំនិត ឬ ពាក្យសម្តីរបស់អ្នកដទៃមកប្រើប្រាស់ ( Imperial College, 2012) ។ ការធ្វើឯកសារយោងមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថាវាជាកាយវិការមួយក្នុងការបង្ហាញការគោរពរបស់អ្នក ចំពោះម្ចាស់គំនិតដើម​ (Hacker, & Sommers, 2012; DkIT, 2016; Imerial College, 2012) ។ ហើយមិនត្រឹមតែជាការគោរព ឬ ទទួលស្នាដៃរបស់អ្នកដទៃប៉ុណ្ណោះទេ ការដាក់ប្រភពឯកសារយោងក៏ជួយអ្នកអាន ឱ្យអាចទៅធ្វើការស្វែងរកនូវប្រភពឯកសារដើមបានផងដែរ ពេលដែលគាត់ចង់ធ្វើការស្វែងយល់បន្ថែមទៀត។ លើស​ពីនេះទៀតនោះ វាក៏បង្ហាញពីថាអ្នកសរសេរ បានខិតខំក្នុងការស្រាវជ្រាវ​រកប្រភពផ្សេងៗ ដើម្បីគាំទ្រនូវអំណះអំណាងរបស់ខ្លួន។ ជាចុងក្រោយ គឺការដាក់​ឯកសារយោង ជាការមួយដែលអ្នកសរសេរ អាចជៀសវាងបានពីការលួចចំលងស្នាដៃរបស់អ្នកដទៃ ការបោកប្រាស់ ឬ លួចចំលងគំនិតរបស់គេ។ ការធ្វើឯកសារយោង ជារឿងសំខាន់សម្រាប់អ្នកក្នុងការធ្វើការស្រាវជ្រាវមួយជោគជ័យ ហើយវាក៏ជាក...

Academic writing

  ១. សេចក្តីផ្តើម           ដើម្បីសរសេរអត្ថបទណាមួយប្រកបលក្ខណៈក្រមសីលធម៌វិជ្ជាជីវៈ វាមិនមែនជាការងាយស្រួលនោះទេ។ វាចាំបាច់តម្រូវឱ្យអ្នកសរសេរត្រូវគិតគូរពីបញ្ហាជាច្រើន ដូចជាគិតថា តើប្រភពឯកសារដែលអ្នកអាន បានមកពីណា ត្រូវសរសេរឯកសារយោងដោយរបៀបណា ក៏ដូចជាតើអ្នកមានលួចចំលងឯកសាររបស់អ្នកដទៃដែរឬទេជាដើម។ មានរបៀបសរសេរឯកសារយោងរាប់សិបប្រភេទខុសគ្នា ដែលតម្រូវឱ្យអ្នកធ្វើតាម ហើយរបៀបនីមួយៗមានលក្ខណៈខុសគ្នាពីរបៀបក្នុងការសរសេរផងដែរ។ ដូចនេះដើម្បីសរសេរអត្ថបទមួយមានលក្ខណៈវិជ្ជាជីវៈ អ្នកត្រូវដឹងជាមុនថា ស្ថាប័នដែលអ្នកប្រគល់អត្ថបទឱ្យ ឬ កិច្ចការសាលាដែលគ្រូរបស់អ្នកដាក់ឱ្យ ដោយពួកគាត់តម្រូវឱ្យអ្នកសរសេរឯកសារយោងតាមរបៀបណាមួយ។ ប្រសិនបើអ្នកមិនទាន់ដឹងពី របៀបណាមួយក្នុងការធ្វើឯកសារយោង អ្នកគួរគប្បីកត់ត្រានូវព័ត៌មានលម្អិតពីប្រភពឯកសារដែលអ្នកបានអាន។ ការដែលធ្វើបែបនេះ វានឹងងាយស្រួលសម្រាប់អ្នកក្នុងការរៀបចំឯកសារយោងនូវពេលក្រោយមកទៀត ក៏ដូចជាអ្នកអាចស្វែងរកឯកសារនោះមកវិញបាននូវពេលក្រោយក្នុងករណីចាំបាច់។           ប្រាកដណាថា មានពេលខ្លះស្ថាប័នទាំងនោះ មិនប...